ក្រុមហ៊ុនឡានវៀតណាមបោះលុយ ទិញយកកន្លែងតេស្តឡានធំមួយនៅអូស្រ្តាលី

ត្បិត​ថា​ជា​ក្រុមហ៊ុន​រថយន្ត​​ដែល​ទើប​បង្កើត​ឡើង​កាល​ពី​​ខែ​កក្កដា​ ឆ្នាំ ២០១៩ មែន​ពិត ប៉ុន្តែ​ក្រុមហ៊ុន​រថយន្ត​របស់​វៀតណាម Vinfast មាន​ដំណើរ​ការ​លឿន​បំផុត។

កាល​ពី​សប្ដាហ៍​​កន្លង​ទៅ​ ក្រុមហ៊ុន​ Vinfast បាន​ទិញ​យក​កន្លែង​ធ្វើ​តេស្ត​រថយន្ត Lang Lang Proving Ground របស់​ក្រុមហ៊ុន​ Holden ដែល​មាន​ទីតាំង​នៅ​រដ្ឋ Victoria ប្រទេស​អូស្ត្រាលី ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​ពង្រឹង​កិត្តិនាម​លើ​ទីផ្សារ​អន្តរជាតិ​របស់​ក្រុមហ៊ុន Vinfast។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​Lang Lang Proving Ground ជា​​មជ្ឈមណ្ឌល​ធ្វើ​តេស្ត​រថយន្ត​ចំណាស់​ជាង​គេ​​មួយ ហើយ​ក៏​មាន​ភាព​​ទំនើប​ខ្លាំង​ផង​ដែរ ដែល​មាន​ផ្ទៃ​ដី​ទំហំ ៨៧២​ហិតា។ វា​មាន​​ផ្លូវ​កៅស៊ូ និង​ផ្លូវ​មិន​មាន​ក្រាល​កៅស៊ូ​សរុប​​ប្រវែង​ជាង ៤៤​គីឡូម៉ែត្រ សម្រាប់​ធ្វើ​តេស្ត​រថយន្ត​គ្រប់​ស្ថានភាព​ផ្លូវ។

​​ក្រុមហ៊ុន Vinfast បាន​ប្រាប់​ឲ្យ​ដឹង​ថា​នា​ពេល​បច្ចុប្បន្ន​នេះ​ការ​ស្រាវជ្រាវ​​និង​ការ​អភិវឌ្ឍន៍​លើ​ផលិតផល​របស់ Vinfast មាន​សន្ទុះ​លឿន​ខ្លាំង ហើយ​ការ​ដែល​មាន​​មជ្ឈមណ្ឌល​ធ្វើ​តេស្ត​ទំនើប​នេះ​​បាន​ចូល​រួម​ចំណែក​ជួយ​បាន​យ៉ាង​ច្រើន​ដល់​សកម្មភាព​របស់ Vinfast៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម