ជិះ២នាក់បានហើយ! ឡានស្ព័រ Mazda MX-5 ឆ្នាំ២០២០ ចេញតម្លៃលក់ ខ្ទង់២ម៉ឺនដុល្លារ

រថយន្ត Mazda MX-5 ស៊េរីឆ្នាំ២០២០ នឹងមានលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នាខែកុម្ភៈខាងមុខនេះ ជាមួយនឹងតម្លៃចាប់ពី ២៧ ៥០០ដុល្លារ។

MX-5 ស៊េរីថ្មី បានបន្ថែមពណ៌ថ្មី ក៏ដូចជាប្រព័ន្ធសុវត្ថិភាពជាច្រើនមកស្តង់ដារតែម្តង សម្រាប់ម៉ូដែល Sport ដែលជាប្រភេទ Base Model។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រប់ម៉ូដែលនៃរថយន្ត Mazda MX-5 ទាំងអស់ សុទ្ធតែបំពាក់ម៉ាស៊ីន Naturally Aspirated ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ប្រភេទ Skyactiv-G មានកម្លាំង ១៨១សេះ។ វាផ្តល់នូវជម្រើសប្រអប់លេខដៃ ៦វគ្គ និង អូតូជាមួយលេខដៃនៅលើចង្កូត ៦វគ្គផងដែរ។

ក្នុងនោះ រថយន្តស្ព័រអាចបើកដំបូលបានខាងលើ បំពាក់មុខងារសុវត្ថិភាពកាន់តែច្រើន នៅក្នុងប្រព័ន្ធ i-Activsense របស់ខ្លួន ក្នុងនោះរួមមាន Blind Spot Monitoring with Rear Cross-Traffic Alert, Smart City Brake Support និង Lane Departure Warning System មកស្តង់ដារតែម្តង។

ក្រៅពីនោះ វាបំពាក់ដំបូលបើក-ទន់-ពណ៌ខ្មៅ, យ៉ាន់ពណ៌ខ្មៅទំហំ ១៦អ៊ីង, ចង្កៀងមុខ-ក្រោយ LED, អេក្រង់ Mazda Connect ទំហំ ៧អ៊ីង និងមុខងារជាច្រើនផ្សេងទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម