ជីវិត Land Cruiser នឹងត្រូវចប់ក្រោយឆ្នាំ ២០២១ នៅប្រទេសធំមួយ

29756

​​រថយន្ត​ SUV មហា​កម្លាំង​ខាង​ Off-Road ម៉ូដែល Land Cruiser របស់ Toyota នឹង​ត្រូវ​បញ្ឈប់​ការ​ផលិត​សម្រាប់​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​​ក្រោយ​ពី​ម៉ូដែល​ឆ្នាំ ២០២១ ​ត​ទៅ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Motor Authority ដែល​និយាយ​ថា​មាន​ប្រភព​ពី​ហាង​លក់​បាន​បញ្ជាក់​​ច្បាស់​អំពី​រឿង​នេះ។

រថយន្ត​ Toyota Land Cruiser នឹង​មាន​ត្រឹម​ម៉ូដែល​ឆ្នាំ ២០២១ ខណៈ​ដែល​រថយន្ត​ Lexus LX នឹង​បន្ត​មាន​ជីវិត​រស់​នៅ​ត​ទៀត​ ប៉ុន្តែ​ប្រើ​ប្រាស់​នូវ​ម៉ាស៊ីន Turbocharged V6 ជំនួស​ឲ្យ​ម៉ាស៊ីន​ចំណុះ ៥,៧លីត្រ ៨ស៊ីឡាំង​ ដែល​ប្រើ​នា​ពេល​បច្ចុប្បន្ន​នេះ។

Sponsored

វិបសាយ Motor Authority បាន​​ផ្ដល់​ដំណឹង​ដែល​បាន​ប្រភព​ ដែល​បាន​អះអាង​ថា​រថយន្ត Land Cruiser នឹង​មិន​វិល​ត្រឡប់​​​ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក​ គឺ​ត្រូវ​​បញ្ឈប់​​ការ​លក់​ចោល​តែ​ម្ដង។ ប្រភព​ដដែល​បាន​និយាយ​ថា​​សម្រាប់​ម៉ូដែល​ឆ្នាំ ២០២១ Land Cruiser Heritage Edition នឹង​នាំ​យក​កៅអី​ជួរ​ទី​បី​ត្រឡប់​មក​វិញ។

​រថយន្ត​ Land Cruiser Heritage Edition ​កៅអី​បី​ជួរ​ ធ្លាប់​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី Chicago Auto Show ឆ្នាំ ២០២១ ដោយ​មាន​ដាក់​លក់​តម្លៃ​ប្រមាណ ៨​ម៉ឺន​ដុល្លារ​នៅ​សហរដ្ឋអាមេរិក៕​

Sponsored