តូចមែន​ តែមិនដល់ ១ ថ្ងៃផងឡានអគ្គិសនី Volt City EV ទទួលបានកក់ទុកមុនលើសពី ១ ០០០ គ្រឿង នៅប្រទេសថៃ

[ទីផ្សារបរទេស] កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ រថយន្តអគ្គិសនី VOLT City EV បានធ្វើការបង្ហាញខ្លួនជាផ្លូវការ។ ខណៈ កាលពីពេលថ្មីៗ កន្លងនេះ “EV Primus” ដែលជាអ្នកចែកចាយផ្លូវការនៅក្នុងប្រទេសថៃ បានធ្វើការ​ប្រកាស​ចំនួន​នៃ​ការ​កក់​ទុក​តាម​បណ្តាញ​អ៊ីនធឺណេតបាន​កើន​លើស ១ ០០០ គ្រឿង​ក្នុង​រយៈ​ពេល​ត្រឹម​តែ ២៤ ម៉ោង​ប៉ុណ្ណោះ។

រថយន្ត VOLT City EV ដែល​មាន​លក់​នៅ​ប្រទេស​ថៃ​មាន​ពីរ​ម៉ូដែល​គឺ VOLT FOR-TWO body និង VOLT FOR-FOUR ។ សម្រាប់អតិថិជន ១ ០០០ នាក់ដំបូងនេះនឹងទទួលបានការផ្តល់ជូនពិសេស ដែលធ្វើឲ្យប្រសើរឡើងនៅឧបករណ៍ស្តង់ដារដែលស្មើនឹងម៉ូដែលកំពូល រួមមានអេក្រង់បង្ហាញទំហំ ៧ អ៊ីញ ដៃចង្កូតពហុមុខងារ ចង្កៀងមុខ-ក្រោយប្រភេទ  LED  រួមទាំងការធានាអាគុយបន្ថែម ការត្រួតពិនិត្យអគ្គិសនីក្នុងផ្ទះសម្រាប់សាកថ្មរថយន្តអគ្គិសនី និងផ្សេងៗទៀត ដែលសរុបជាសាច់ប្រាក់ស្មើនឹង ២ ៧៩៧ ដុល្លារ។

ពាណិជ្ជកម្ម

សម្រាប់ VOLT FOR-TWO បំពាក់ដោយម៉ូទ័រអគ្គិសនីដែលមានកម្លាំង ៤០ សេះ និងកម្លាំងរមួល ៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងអាគុយលីចូមទំហំ ១១,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចំងាយប្រហែល ១៦៥  គីឡូម៉ែត្រក្នុងការសាកថ្មម្តង ជាមួយតម្លៃលក់ចាប់ពី ៩ ០៩២ ដុល្លារ។

ខណៈម៉ូដែល VOLT FOR-FOUR អាចផលិតកម្លាំងបាន ៤៦ សេះ និងកម្លាំងរមួល ១០២ ញ៉ូតុនម៉ែត្រ ភ្ជាប់ ជាមួយនឹងអាគុយលីចូម ទំហំ ១៦,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានប្រហែល ២០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ជាមួយតម្លៃលក់ចាប់ពី ១០ ៧៧១ ដុល្លារ៕

Sponsored