

ប៉ុន្តែបើនិយាយពីវិស័យរថយន្តវិញ គាត់ក៏ត្រូវបានពិភពលោកស្គាល់ច្បាស់ថាជាអ្នកប្រមូលទិញរថយន្ត Ferrari និងរថយន្តប្រណិតៗដ៏ល្បីៗជាច្រើនគ្រឿងផងដែរ។ បច្ចុប្បន្ន យោងតាមការប៉ាន់ស្មាន ការប្រមូលរថយន្ត Ferrari និងរថយន្តប្រណិតៗរបស់លោកគឺអាចនឹងមានតម្លៃសរុបជាង ៣០០ លានដុល្លារឯណ្ណោះ។

ក្នុងនោះ អ្វីដែលធ្វើឲគេផ្ទុះការចាប់អារម្មណ៏លើលោកខ្លាំងនាពេលបច្ចុប្បន្ននេះ គឺកាលពីដើមឆ្នាំកន្លងទៅ លោកគឺបានដេញថ្លៃទិញយកឡានបុរាណ Ferrari 250 GTO ឆ្នាំ ១៩៦២ ពណ៌ស មានតែមួយគ្រឿងគត់លើលោក ក្នុងតម្លៃរហូតដល់ទៅ ៣៨.៥ លានដុល្លារ។

គួរបញ្ជាក់ថា សម្រាប់លោក David Lee ផ្ទាល់ ក៏ត្រូវបានពិភពលោកស្គាល់ថាជាបុគ្គលមួយរូបដែលបានប្រមូលទិញឡាន Ferrari ទាំង ៦ ជំនាន់ផងដែរ ពោលគឺមានទាំងជំនាន់ 288 GTO, F40, F50, Enzo, LaFerrari និង F80 ។ ហើយប្រសិនបើបងប្អូនចាប់អារម្មណ៍ និងចង់តាមដានថាតើគាត់មានរថយន្តអ្វីខ្លះទៀតនោះ បងប្អូនគឺអាចតាមដានគាត់តាមរយៈផេកផ្លូវការដែលមានឈ្មោះថា Ferrari Collector David Lee បាន៕




















