ទីបំផុត! រថយន្ដអគ្គិសនីរបស់ក្រុមហ៊ុន Volkswagen សហការជាមួយ Xpeng បានប្រកាសដាក់លក់ជាផ្លូវការជាមួយតម្លៃចាប់ពី ៣មុឺនដុល្លារ

ក្រុមហ៊ុន Volkswagen Anhui បានដាក់សម្ពោធជាផ្លូវការនូវរថយន្ត SUV អគ្គិសនីសុទ្ធម៉ូឌែលថ្មីសន្លាងគឺ ID. Unyx 08 កាលពីថ្ងៃទី១៦ ខែមេសា។ រថយន្តនេះត្រូវបានអភិវឌ្ឍឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Xpeng ជាម៉ូឌែលផលិតក្នុងទ្រង់ទ្រាយធំដំបូងគេបង្អស់នៃភាពជាដៃគូ ដោយផ្ដល់មកជាមួយ បីជម្រើសផ្សេងគ្នា ដាក់លក់ក្នុងតម្លៃចាប់ពី ៣៣ ៣០០ ដល់ ៤២ ០០០ ដុល្លារ។

Volkswagen launches ID. Unyx 08 starting from 33,300 USD, first mass-produced model from VW-Xpeng collaboration រថយន្តអគ្គិសនី ID. Unyx 08 បង្ហាញនូវភាសារចនាថ្មីរបស់ Volkswagen ផ្ទៃខាងមុខនៃរថយន្តនេះ បំពាក់ដោយភ្លើង LED ជាង ៤០០ គ្រាប់ អាចបញ្ជាដាច់ដោយឡែកពីគ្នាបាន ដើម្បីគាំទ្រដល់មុខងារពន្លឺអន្តរកម្ម ដែលអាចកំណត់តាមតម្រូវការបាន។ ផ្នែកខាងក្នុងបានបំពាក់ជាមួយកុងទ័រឌីជីថលទំហំ ១០.២៥ អុីញ និងអេក្រង់កម្សាន្ដភ្លោះកម្រិត ២.៤K ទំហំ ១៤.៩៦ អុីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon SA8295P។ បន្ថែមពីនេះរថយន្ដនេះក៏បានបំពាក់នូវប្រព័ន្ធជំនួយការវៃឆ្លាត AI ផងដែរ។

ចំពោះទំហំឃ្លប់ក្រោយមានទំហំ ៧៦៦ លីត្រ ហើយអាចពង្រីកបានរហូតដល់ ១ ៨៤៥ លីត្រ នៅពេលបត់កៅអីជួរក្រោយចុះ។ កៅអីជួរមុខមានមុខងារអាចបញ្ជាដោយអគ្គិសនីបាន ១២ របៀប មានមុខងារម៉ាស្សាចំនួន ១០ចំណុច ព្រមទាំងមានមុខងារខ្យល់ក្ដៅនិងខ្យល់ត្រជាក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VW launches ID. UNYX 08 in China as Xpeng partnership bears fruit - CnEVPostរថយន្តអគ្គិសនី ID. Unyx 08 ក៏គាំទ្រកសាកសាកថ្ម 800V និងផ្ដល់មកាមួយជម្រើសប្រើប្រាស់ម៉ូទ័័រចំនួន១ នៅប៉ុងខាងក្រោយ (RWD) និងជម្រើសម៉ូទ័រចំនួន២ (AWD)។ សម្រាប់ម៉ូឌែល (AWD) អាចជាន់ស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែរយៈពេល ៤.៩ វិនាទី និងមានល្បឿនអតិបរមា ២០០ គីឡូម៉ែត្រ/ម៉ោង។ សម្រាប់ជម្រើសអាគុយរបស់រថយន្ត ID. Unyx 08 បំពាក់ជាមួយអាគុយ Lithium Iron Phosphate របស់ក្រុមហ៊ុន CATL ទំហំ ៨២ គីឡូវ៉ាត់ម៉ោង និង ៩៥ គីឡូវ៉ាត់ម៉ោង៖

  • ទំហំ ៨២ គីឡូវ៉ាត់ម៉ោង៖ អាចបើកបរបានចម្ងាយ ៦៣០ គីឡូម៉ែត្រ
  • ទំហំ ៩៥ គីឡូវ៉ាត់ម៉ោង៖ អាចបើកបរបានចម្ងាយរហូតដល់ ៧៣០ គីឡូម៉ែត្រ
ផ្ទាំងផ្សាយពាណិជ្ជកម្ម