ធ្លាប់ដឹងទេ? រថយន្តលោកអ្នកប្តូរប្រេងម្តងអស់ប៉ុន្មាន ហើយគេធ្វើអ្វីអោយខ្លះ?

សព្វថ្ងៃនេះ​ អត្រានៃអ្នកប្រើប្រាស់រថយន្តនៅលើដងវិថី​នានា កើនឡើងគួរអោយកត់សំគាល់​។ ហើយជាធម្មតារថយន្តមិនថាថ្មី ឬមួយទឹកទេ គឺត្រូវការចំាបាច់ណាស់នូវការថែទាំ ​និងជួសជុលត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ដែលជួយអោយរថយន្តយើងប្រើប្រាស់បានយូរ សុវត្ថិភាព​ សន្សំសំចៃ និងអាចលក់ដូរងាយស្រួលផងដែរ។ ចំនែកឯ សេវាកម្មថែទាំ និងជួសជុលនេះក៏តែងមានភាពខុសគ្នាពីយានដ្ឋានមួយទៅយានដ្ឋានមួយផងដែរ។

តើខុសគ្នាយ៉ាងណា​ រវាងការប្តូរប្រេងធម្មតា & សេវាកម្មថែទាំនៅក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)?

  • ការប្តូរប្រេងជាទូទៅ​ (ចំនាយពេលប្រហែល​២០នាទី) គឺគ្រាន់តែធ្វើការបង្ហូរប្រេងចាស់ចេញ​ → ចាក់ប្រេងថ្មីចូលប៉ុណ្ណោះ តែតាមពិតដើម្បីរក្សាសុវត្ថិភាពក្នុងការបើកបរ ​រថយន្តលោកអ្នកគួរតែពិនិត្យចំនុចសំខាន់ជាច្រើនទៀត។
  • សម្រាប់ យានដ្ឋាន តូយ៉ូតា (ខេមបូឌា) សេវាកម្មថែទាំកញ្ចប់A យើងមានដូចខាងក្រោម៖ (ចំនា​យពេលប្រហែល៦០នាទី)
    • ផ្លាស់ប្តូរប្រេងចាស់ចេញ​ → ចាក់ប្រេងថ្មីចូល

ពាណិជ្ជកម្ម
    • បាញ់ខ្លាញ់គោ (តាមប្រភេទរថយន្ត)
    • ត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពសំខាន់ៗជាង ៣០ចំនុច (ប្រព័ន្ធហ្រ្វាំង, កង់រថយន្ត, រឹតបន្តឹងប៊ូឡុងផ្សេងៗ, ពិនិត្យការលេចជ្រាបប្រេង និងចំនុចសំខាន់ជាច្រើនទៀត។​
    • បន្ទាប់ពីប្តូរប្រេង និងពិនិត្យរួចរាល់ ទីប្រឹក្សាសេវាកម្មរថយន្តយើងខ្ញុំនឹងធ្វើការពន្យល់ពីចំនុចនីមួយៗ ហើយបន្ថែមលើសពីនេះទៅទៀតលោកអ្នកក៏អាចសួរនាំទាក់ទងនិងបច្ចេកទេសនៃការប្រើប្រាស់រថយន្តមួយចំនួនផងដែរ

តម្លៃកញ្ចប់សេវាកម្មថែទាំ (កញ្ចប់A) នៃរថយន្តតាមម៉ូដែលនីមួយ ៖

  • LEXUS Series:
    • Lx570 = ~$៩៥
    • Nx200t = ~$៥៨
    • Rx330 = ~$៥៨
    • Rx350 = ~$៧០
  • TOYOTA Series:
    • Land Cruiser = ~$៦៧-១២៤
    • Hilux Revo / Fortuner = ~$៧៥-៨០
    • Camry = ~$៤៥-៥២
    • Highlander = ~$៤៧-៦៦
    • Prius = ~$៤៧-៤៩

បញ្ចាក់៖ តម្លៃនេះអាចនឹងប្រែប្រួលទៅតាមការពិនិត្យជាក់ស្តែងនៃរថយន្តនីមួយៗ

ដូចអ្វីដែលបានលើកឡើងខាងលើ ក្រុមហ៊ុនយើងខ្ញុំ គឺជាយានដ្ឋានតែមួយគត់នៅកម្ពុជា ដែលទទួលបានសិទ្ធក្នុងការថែទាំ និងជួសជុលគ្រប់ម៉ូដែលទាំងអស់នៃ រថយន្តTOYOTA & LEXUS មិនថារថយន្តថ្មី ឬរថយន្តមួយទឹក។​ អ្វីដែលលោកអ្នកមិនអាចខ្វះបាននោះគឺ​ យើងប្រើប្រាស់តែគ្រឿងបន្លាស់សុទ្ធ១០០%​ ជាមួយការធានាត្រឹមត្រូវពីរោងចក្រតូយ៉ូតា។

ក្នុងរដូវវស្សានេះ​ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏មានការបញ្ចុះតម្លៃពិសេសចំពោះកញ្ចប់សេវាកម្មថែទាំផងដែរគឺ៖

បញ្ចុះ ១៥%ចំពោះកញ្ចប់សេវាកម្មថែទាំ C & D, និង បញ្ចុះ ៥%ចំពោះកញ្ចប់សេវាកម្មថែទាំ A & B។

ដូច្នេះ ការប្តូរប្រេងតែមួយមុខមិនគ្រប់គ្រាន់ទេ លោកអ្នកគួរជ្រើសរើសសេវាកម្មថែទាំរថយន្តពីយានដ្ឋានដែលមានស្តង់ដារ និងប្រើប្រាស់តែគ្រឿងបន្លាស់សុទ្ធ១០០% ដើម្បីប្រាកដថាការធ្វើដំណើរមានសុវត្ថិភាព និងរថយន្តដំណើរការល្អ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកយើងខ្ញុំ៖

Tel : ០១៧ ៣៣៣ ៧១៩ / ០១៧ ២២២ ៨៥៧

Facebook : https://www.facebook.com/toyotacambodiaaftersales

Website : http://toyota.com.kh/en

 

Sponsored