ប្រទះឃើញឡាន Honda Breeze ស៊េរីថ្មី នៅតាមផ្លូវ មុនពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ប្រទះឃើញរថយន្ត Honda Breeze នៅតាមផ្លួវ បន្ទាប់ពីរូបភាពប៉ាតង់របស់រថយន្ត Honda Breeze ថ្មី បានបញ្ចេញតាម​រយៈ​ក្រសួង​ឧស្សាហ​កម្ម​និង​បច្ចេក​វិទ្យា​ព័ត៌មាន​របស់​ប្រទេស​ចិន ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មានលក់​នៅ​ក្នុងខែ​ធ្នូ ឆ្នាំ ២០២២​ សម្រាប់តែទីផ្សារប្រទេសចិនប៉ុណ្ណោះ។

តាមរួបភាពនេះ GAC HONDA BREEZE មានកាង​ខាងមុខ​ទំហំធំពណ៌​ខ្មៅ​ ចង្កៀងមុខប្រភេទ LED តុបតែងជាមួយក្រូម៉េអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។ កញ្ចក់ចំហៀងតុបតែងជា ២ ពណ៌ ខ្មៅ និងស និងកាង​ចំហៀង​ត្រូវ​បាន​តុបតែងដោយ​ពណ៌​ខ្មៅ។ ខណៈចង្កៀង​ក្រោយប្រភេទ LED, បំពង់ស៊ីមាំងចំនួន ២ ស្រោបដោយក្រូម៉េ និងថាសកង់ស្ព័រទំហំ ១៨ ដល់ ១៩ អ៊ីញជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត HONDA BREEZE ស៊េរីថ្មីត្រូវបានផលិតឡើងដោយផ្អែកលើស្ថាបត្យកម្ម Honda Architecture platform ដែលមានពោងសុវត្ថិភាពចំនួន ៦ ចំនុចជាស្តង់ដារ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​សាំងចំណុះ ១,៥ លីត្រ Turbo ផលិត​កម្លាំងបាន ១៩០ សេះ ​ភ្ជាប់​ជាមួយ​ប្រអប់លេខ​ស្វ័យប្រវត្តិ CVT ។ បន្ថែមពីនេះ ម៉ូដែលនេះក៏មានប្រភេទកូនកាត់ hybrid និង PHEV plug-in hybrid ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម