ប្អូនប្រុសបង្កើតរបស់ Kia EV9 សាកភ្លើងម្តងរត់បាន ៦០០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Kia EV3 គ្រោងនឹងចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសកូរ៉េខាងត្បូងក្នុងខែ កក្កដា ឆ្នាំ​២០២៤ ដែលមានតម្លៃលក់ចាប់ពី ៣០ ០០០ ដុល្លារ ដល់ ៣៥ ០០០ ដុល្លារ ។

Kia EV3 ផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ២៨៣ ញ៉ូតុនម៉ែត្រ ផ្តល់ជូននៅជម្រើសអាគុយចំនួន ២ រួមមាន អាគុយទំហំ ៥៨,៣ គីឡូវ៉ាត់ម៉ោង និង ៨១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង រួមទាំងបច្ចេកវិទ្យា 400-volt architecture ដោយអាចសាកថ្មពី ១០-៨០% ប្រើរយៈពេល ៣១ នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣០០ ម.ម ទទឹង ១ ៨៥០ ម.ម កំពស់ ១ ៥៦០ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៨០ ម.ម ដោយមានការឌីស្សាញផ្នែកខាងក្រៅស្រដៀងគ្នាទៅនឹង Kia EV9 ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ថាសកង់ស្ព័រទំហំ ១៩អ៉ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល និង អេក្រង់កំសាន្ត touchscreen ទំហំ១២,៣​ អ៉ីញជាប្រភេទភ្លោះ ក៏ដូចជាអេក្រង់ទំហំ ៥អ៉ីញសម្រាប់បញ្ជាម៉ាស៊ីនត្រជាក់ ខណៈមុខងារសំខាន់ៗត្រូវបានដាក់នៅលើដៃចង្កូត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម