
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន សុីធី លីង ត្រេនស្ព័រ ថេសិន (ខេមបូឌា) ឯ.ក ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខនៃម៉ាកយីហោ Hertz និងក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន បានរៀបចំពិធី ចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រឹងការរួមបញ្ចូលគ្នារវាងសេវាកម្មធានារ៉ាប់រង និងដំណោះស្រាយក្នុងការធ្វើដំណើរ ក្រោមប្រធានបទ «ពាណិជ្ជកម្ម និងការការពារគ្មានដែនកំណត់» (Unlimited Commerce and Protection) សម្រាប់វិស័យជួលរថយន្ត (Fleet) និងដឹកជញ្ជូននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កិច្ចព្រមព្រៀងនេះ គឺជារបត់ដ៏សំខាន់មួយក្នុងការរឹតចំណងកិច្ចសហប្រតិបត្តិការរវាងវិស័យដឹកជញ្ជូន និងវិស័យធានារ៉ាប់រងនៅកម្ពុជា ក្រោមគោលបំណងរួមក្នុងការគាំទ្រដល់ប្រតិបត្តិការពោរពេញដោយសុវត្ថិភាព ការលើកកម្ពស់និរន្តរភាពអាជីវកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រោមលក្ខខណ្ឌនៃភាពជាដៃគូនេះ ភាគីទាំងពីរនឹងសហការគ្នាលើការការពារយានយន្តដែលកំពុងដាក់បម្រើការជូនសេវាកម្មជួល និងកំពុងប្រតិបត្តិការនៅលើទីផ្សារ ពិសេសជួយពង្រឹងភាពរឹងមាំនៃប្រតិបត្តិការសម្រាប់អាជីវកម្មជួលរថយន្តព្រមទាំងរួមចំណែកក្នុងការបង្កើនទំនុកចិត្តលើប្រព័ន្ធអេកូឡូស៊ីនៃការធ្វើដំណើរ និងដឹកជញ្ជូន(Mobility Ecosystem) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន សុីធី លីង ត្រេនស្ព័រថេសិន (ខេមបូឌា) ឯ.ក ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខនៃម៉ាកយីហោ Hertz ពីសហដ្ឋអាមេរិក មកប្រទេសកម្ពុជាបាននាំមកនូវបទពិសោធន៍ជាងមួយទសវត្សរ៍ក្នុងសេវាកម្មជួលរថយន្ត ដោយផ្តល់ជូននូវដំណោះស្រាយដឹកជញ្ជូនដ៏ទូលំទូលាយទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង ដែលត្រូវបានកែច្នៃស្របតាមតម្រូវការទីផ្សារជាក់ស្តែង។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ស្ថាប័នទាំងពីរមានគោលបំណងរួមបញ្ចូលគ្នានូវចំណុចខ្លាំងរបស់ខ្លួន ពោលគឺជំនាញខាងប្រតិបត្តិការរបស់ក្រុមហ៊ុន សុីធី លីង ត្រេនស្ព័រថេសិន (ខេមបូឌា) ឯ.ក និងសមត្ថភាពការពារផ្នែកធានារ៉ាប់រងយានយន្តរបស់ក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន ដើម្បីផ្តល់នូវតម្លៃបន្ថែមដ៏ប្រសើរជូនដល់ប្រតិបត្តិករ អ្នកបើកបរ អតិថិជនទាំងបុគ្គល និងដៃគូអាជីវកម្ម។

ភាពជាដៃគូនេះ គឺស្របតាមចក្ខុវិស័យយុទ្ធសាស្ត្ររួមគ្នា ដើម្បីជំរុញវិស័យដឹកជញ្ជូន នៅកម្ពុជា តាមរយៈសេវាកម្មប្រកបដោយវិជ្ជាជីវៈ ដំណោះស្រាយធានារ៉ាប់រងដើម្បីកាត់បន្ថយហានិភ័យ និងការពង្រីកលទ្ធភាពនៃទីផ្សារក្នុងតំបន់។ នៅក្នុងប្រសាសន៍ថ្លែងក្នុងពិធីចុះហត្ថលេខានោះ តំណាងនៃអង្គភាពទាំងពីរបានគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះ ឆ្លុះបញ្ចាំងច្បាស់ពីការប្តេជ្ញាចិត្តរយៈពេលវែងក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃការដឹកជញ្ជូន ឱ្យកាន់តែមានភាពរឹងមាំ និងមានរចនាសម្ព័ន្ធច្បាស់លាស់។ គំនិតផ្តួចផ្តើមនេះ ត្រូវបានរំពឹងថានឹងដើរតួជាគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត ប្រកបដោយសក្តានុពលក្នុងការពង្រីកខ្លួនទៅកាន់ប្រតិបត្តិករពាក់ព័ន្ធនៅក្នុងវិស័យផ្សេងៗទៀត ក៏ដូចជាក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្ត និងសហគ្រាសដឹកជញ្ជូនទូទាំងប្រទេស។ ដោយផ្អែកលើប្រធានបទ «ពាណិជ្ជកម្ម និងការការពារគ្មានដែនកំណត់» ភាពជាដៃគូនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរួមបញ្ចូលគ្នារវាងការពង្រីកអាជីវកម្ម និងការការពារហានិភ័យដោយសេវាធានារ៉ាប់រង ដើម្បីធានាថាការរីកចម្រើននៃទីផ្សារយានយន្តទីត្រូវបានគាំទ្រដោយសន្តិសុខហិរញ្ញវត្ថុ និងស្ថិរភាពប្រតិបត្តិការ។ កិច្ចសហប្រតិបត្តិការនេះ ស្តែងឱ្យឃើញពីជំហានឆ្ពោះទៅមុខដ៏សំខាន់មួយក្នុងការជម្រុញស្តង់ដារឧស្សាហកម្មយានយន្ត និងគាំទ្រដល់ការអភិវឌ្ឍជាបន្តបន្ទាប់នៃវិស័យដឹកជញ្ជូននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អំពីក្រុមហ៊ុន ស៊ីធី លីង ត្រេនស្ព័រថេសិន (ខេមបូឌា) ឯ.ក៖ គឺជាក្រុមហ៊ុនដឹកជញ្ជូនមួយ មានទីតាំងនៅរាជធានីភ្នំពេញ ហើយបានបង្កើតឡើងក្នុងឆ្នាំ 2016 ដោយផ្តោតលើសេវាកម្មជួលរថយន្ត ជួលម៉ូតូ និងសេវាកម្មជួលអ្នកបើកបរ ដែលអាចទុកចិត្តបាន។ នៅឆ្នាំ 2018 ក្រុមហ៊ុន ស៊ីធី លីង ត្រេនស្ព័រថេសិន (ខេមបូឌា) ឯ.ក ទទួលបានអាជ្ញាប័ណ្ណអាជីវកម្មជួលរថយន្តពីម៉ាកល្បីៗចំនួនបួនគឺ Hertz, Dollar, Thrifty និង Firefly ជាលើកដំបូងនៅអាស៊ី។ ក្នុងនាមជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខនៃម៉ាកយីហោ Hertz ពីសហដ្ឋអាមេរិកមកប្រទេសកម្ពុជា យើងប្តេជ្ញាចិត្តយ៉ាងមុតមាំផ្តល់ជូនអតិថិជន នូវស្តង់ដារជួលដែលទទួលស្គាល់ជាអន្តរជាតិ បូករួមអត្ថប្រយោជន៍ជាច្រើនទៀត ដើម្បីធានាបាននូវសុវត្ថិភាព ផាសុកភាព និងដំណោះស្រាយជូនអតិថិជនដែលអាចទុកចិត្តបានទូទាំងប្រទេស។
Hertz Cambodia ផ្តល់ជូនអតិថិជននូវជម្រើសជួលជាច្រើនប្រភេទ រួមមានសេវាកម្មជួលបើកបរដោយខ្លួនឯង សេវាកម្មជួលរថយន្តរួមជាមួយអ្នកបើកបរ និងសេវាកម្មដឹកជញ្ជូនពីព្រលានយន្តហោះ ជាមួយនឹងលក្ខខណ្ឌពេលវេលាជួលបត់បែន មានជាប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆ្នាំ។ អតិថិជនតែងតែសង្កេតឃើញប្រសិទ្ធភាពអាជីវកម្មរបស់ខ្លួនកាន់តែប្រសើរឡើង ដោយសារលទ្ធភាពនៃការរំខានដោយសារតែការខូចរថយន្តត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ដែលជាហេតុនាំឱ្យមានការសន្សំសំចៃយ៉ាងច្រើនទាំងថ្លៃដើម និងពេលវេលា ខណៈពេលដែលអាជីវកម្មរបស់ខ្លួនកំពុងចំណាយច្រើនលើការកសាងម៉ាកយីហោ បង្កើនចំនូនបុគ្គលិក និងការលើកទឹកចិត្តផ្សេងៗក្នុងពេលដំណាលគ្នា។

ហេតុអ្វីជ្រើសរើសសេវាកម្មជួលរថយន្តពី Hertz Cambodia?
✓ ក្រុមហ៊ុនជួលយានយន្តកំរិតអន្តរជាតិ
✓ មានម៉ាករថយន្តជាច្រើន សម្រាប់ជ្រើសរើស
✓ ការធានារ៉ាប់រងគ្រប់ជ្រុងជ្រោយ រួមទាំងគ្រោះថ្នាក់ និងភាគីទីបី
✓ សេវាថែទាំ និងជួសជុលរថយន្ត
✓ សេវាជំនួយតាមដងផ្លូវ 24/7
✓ មានរថយន្តជំនួស ប្តូរថ្មីជូនភ្លាមៗ
✓ អ្នកបើកបរដែលមានជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់
✓ ឯកសារងាយស្រួល និងមិនស្មុគស្មាញ

ហើយឥឡូវនេះ កំពុងមានប្រូម៉ូសិនពិសេស បើកបរកាន់តែច្រើន សន្សំបានកាន់តែច្រើន ជាមួយ Hertz Cambodia!
ដោយលោកអ្នកជួលរថយន្តគ្រប់ប្រភេទ គ្រប់ម៉ូឌែលចំនួន ៦ ថ្ងៃ និងទទួលបាន ១ ថ្ងៃ Free ភ្លាមៗ!
- ការផ្តល់ជូននេះ មានសុពលភាពរហូតដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦
- សម្រាប់សេវាកម្មបើកបរដោយខ្លួនឯង (Self-Drive)
សម្រាប់ព័ត៌មានបន្ថែម៖
- ឈ្មោះក្រុមហ៊ុន: ក្រុមហ៊ុន ស៊ីធីលីង ត្រេនស្ព័រថេសិន (ខេមបូឌា) ឯ.ក(City Link Transportation (Cambodia) Co., Ltd.)
- ទីស្នាក់ការកណ្តាល: #1A, 3A & 5A ផ្លូវ598 សង្កាត់ទួលសង្កែទី2 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
- លេខទូរស័ព្ទការិយាល័យ: 023 900 833 / 016 8888 68 / 017 512 333
- ព័ត៌មានទូទៅ: 015 724 724 / 014 724 724
- អុីម៉ែល: [email protected]
- វេបសាយ: citylinktransportation.com
តាមដានពួកយើងតាមរយៈបណ្តាញសង្គម៖
- Facebook: https://www.facebook.com/citylink.car.rental.cambodia
- Telegram: https://t.me/CityLinkTransportation_Cambodia
- LinkedIn: https://www.linkedin.com/in/citylink-transportation-cambodia-2b01011a1/recent-activity/all/
- TikTok: https://www.tiktok.com/@citylinktransportation?is_from_webapp=1&sender_device=pc
- Instagram: https://www.instagram.com/citylink_car_rental_cambodia/
- YouTube: https://www.youtube.com/@CityLinkTransportationCambodia/videos



















