ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៤ បានត្រឡប់មកវិញហើយ!

នៅថ្ងៃទី14-16 ខែមិថុនា ឆ្នាំ2024 ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានរៀបចំ​ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ នោះគឺ “ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford” នៅឯសួនបណ្តោះអាសន្នគម្រោង ដឹស្តាផ្លាទីនីម អេកូ ​សាន់​​រ៉ាយ​ ក្នុងបរិវេណបុរីប៉េង ហួតបឹងស្នោរ ដែលមានភ្ញៀវកិត្តិយស និងប្រិយមិត្ត​អ្នកសារព័ត៌មាន​ជាច្រើន​បានចូលរួម ក្នុងកម្មវិធីដ៏ពិសេស​នេះ។

ឯកឧត្តម ទៀ ស្យាម ស្ថាបនិកនៃក្រុម Cambodia Car Culture បានមានប្រសាសន៍ថា៖ “សម្រាប់រថយន្ត Ford ក្រោយពីបានធ្វើតេស្តជាច្រើនដងហើយ គឺខ្ញុំអាចសន្មត់ថាពិតជាខ្លាំង និងមានសមត្ថភាពខ្ពស់មែន ដោយយើង​បានឃើញហើយ នៅពេលយើងធ្វើការបើកបរឡើងចុះ និងមានលក្ខណៈហោះជាដើម គឺ​គ្មាន​​អ្វីជាបញ្ហា​​ទាំង​អស់សម្រាប់រថយន្ត Ford ។ នេះគឺការបញ្ជាក់ច្បាស់ថា រថយន្ត Ford គឺរឹងមាំ និងគ្មាន​អ្វីជំទាស់នោះ​ទេ”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងថ្ងៃដ៏ពិសេសនេះ ក្រុមហ៊ុន Ford បានរៀបចំព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះឡើងសម្រាប់អោយបងប្អូនទាំងអស់គ្នាទទួលយកបទពិសោធន៍ថ្មី ក្នុងការបើកបរសាកល្បងរថយន្តFord គ្រប់ម៉ូឌែលទាំងអស់ដូចជា៖ Ford Territory, Ford Ranger XL, Ford Ranger XLT, Ford Ranger Wildtrak, Ford Everest, និង Ford Ranger Raptor

សម្រាប់ការបើកបរសាកល្បងគឺមានផ្លូវធម្មតា និងផ្លូវឧបសគ្គ ដែលរួមមានការបើកបរលើផ្លូវភ្នំឡើងចុះ ផ្លូវខ្សាច់ និងផ្លូវឧបសគ្គ ​(Off-Road) ផ្សេងៗទៀត ទៅលើប្រភេទ Pick-up ដូចជា Ford Ranger XL, Ford Ranger XLT, Ford Ranger Wildtrak, Ford Ranger Raptor និងប្រភេទ SUV ខ្នាតកណ្តាល ដូចជា Ford Everest ហើយអតិថិជនទាំងអស់នឹងជួបជាមួយអ្នកជំនាញមកពីបរទេសដូចជា៖

  • លោក Mana អ្នកជំនាញបើកបរ និងប្រណាំងរថយន្តលំដាប់អន្តរជាតិ
  • លោក Michael Freeman អ្នកជំនាញបើកបរ Off-Road លើរថយន្ត Ranger Raptor របស់ក្រុមអ្នកឯកទេស Ford Performance

និងរួមទាំងអ្នកឯកទេសបើកបរលំដាប់អន្តរជាតិរបស់ក្រុមហ៊ុន ហ្វដ ផ្សេងៗទៀត ដែលមានបទពិសោធន៍​បើកបរយូរឆ្នាំ ដើម្បីធ្វើការយល់ដឹងអំពីរបៀបប្រើប្រាស់ប្រព័ន្ធបើកបរលើផ្លូវឧបសគ្គ និងទទួល​បាន​​បទពិសោធន៍ថ្មីជាមួយការធ្វើតេស្តសមត្ថភាពរថយន្ត Ranger Raptor ដោយការបើកបរ​ពី​អ្នកជំនាញបរទេសមកពីបរទេស ដោយប្រើប្រាស់មុខងារ Baja Mode។

អតិថិជននឹងស្វែងយល់អំពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវទាំង 6 Mode សម្រាប់រថយន្តFord Ranger Wildtrak, រថយន្តFord Everest ដែលសម្រួលដល់ការបើកបរក្នុងឧបសគ្គផ្សេងៗ និងប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវរហូតដល់ 7 Mode របស់រថយន្តFord Ranger Raptor ដែលអាចពុះពារគ្រប់ឧបសគ្គទាំងអស់តែម្តង និងថែមទាំងធ្វើការសាកល្បងបច្ចេកវិទ្យាទំនើបៗ​របស់​រថយន្ត Ford ដូចជា៖

  • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) និងបែបអក្សរ(T)
  • ប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត
  • ដំណើរការនៃប្រអប់លេខអេឡិចត្រូនិច 10​លេខអូតូ E-Shifter

និងបច្ចេកវិទ្យាផ្សេងៗទៀតរបស់រថយន្ត Ford ដែលមានបំពាក់ក្នុងកុងទ័រឌីជីថលទំនើបទាន់សម័យទំហំ 12.4 អ៊ីញ និងអេក្រង់ Touch Screen បញ្ឈរទំហំ 12 អ៊ីញ ដែលមានរូបភាពច្បាស់ត្រជាក់ភ្នែក និងមានបំពាក់មកនូវប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ និងមុខងារ Off-Road Screen ផងដែរ។ មិនតែប៉ុណ្ណោះ រថយន្ត Ford ក៏មានបំពាក់មកនូវបច្ចេកវិទ្យា​ SYNC 4A ជំនាន់ថ្មី​ អាចភ្ជាប់នឹង Apple CarPlay Android Auto & Google Map តាមរយះWireless ដែលវាជាភាពងាយស្រួលសម្រាប់អ្នកបើកបរទាំងអស់ ហើយថែមទាំងមានប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ (Wireless Charging) រួមជាមួយរន្ធសាក USB Type A និង Type C ទាំងខាងមុខ និងខាងក្រោយផងដែរ។ លើសពីនេះទៅទៀត រថយន្ត Ford ក៏មានបំពាក់មកនូវប្រព័ន្ធបច្ចេកវិទ្យាសុវត្តិភាព​ទំនើបៗជាច្រើនរួមមាន៖

  • ប្រព័ន្ធប្រព័ន្ធចាប់ហ្រ្វាំងដៃអេឡិចត្រូនិចដោយស្វ័យប្រវត្ត
  • ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តក្រោយពេលមានការប៉ះទង្គិច
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលថយក្រោយ
  • ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ពេលថយក្រោយដោយស្វ័យប្រវត្ត
  • ប្រព័ន្ធផ្តល់សញ្ញាដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងខាងក្រោយរថយន្ត
  • ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និងទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ និងប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថ្នាក់
  • ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ
  • ប្រព័ន្ធចាប់ប៉ុងក្រោយដែលជួយសម្រួលដល់ការជាប់ផុង
  • ប្រព័ន្ធទប់លំនឹងរថយន្តពេលចុះចំណោត
  • ប្រព័ន្ធទប់លំនឹងរថយន្តពេលឡើងចំណោត
  • ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់

ចំណុចលើសគេរបស់រថយន្តFord Ranger Raptor គឺ៖

  • ម៉ាស៊ីនសាំងជំនាន់ថ្មី Twin-Turbo 3.0L V6 EcoBoost
  • បូម Fox 2.5អ៊ីញ Live-Valve Internal Bypass Shock Absorbers
  • បំពង់ស៊ីមុំាងចំនួន 2 ដែលធ្វើអោយមានភាពស្ព័រ
  • មុខងារភ្លើងបំភ្លឺជុំវិញរថយន្ត (Zone Lighting)
  • សំបកកង់ Off Road ទំហំ 33អ៊ីញធន់រឹងមាំគ្រប់ស្ថានភាពផ្លូវ
  • ប្រព័ន្ធកំណត់ការប្រើប្រាស់ចង្កូតរថយន្ត (Normal, Comfort, Sport)
  • ប្រព័ន្ធកំណត់ការប្រើប្រាស់បូមរថយន្ត (Normal, Sport, Baja)
  • ប្រព័ន្ធកំណត់សម្លេងស៊ីមុំាងរថយន្ត (Quiet, Normal, Sport, Baja)
  • ប្រព័ន្ធកំណត់ និងគ្រប់គ្រងការបើកបរសម្រាប់ផ្លូវមានឧបសគ្គ Trail Control និងប្រព័ន្ធពិសេសៗជាច្រើនទៀត!

សម្រាប់រថយន្តFord Territory Dark Edition ក៏មានបំពាក់មកប្រព័ន្ធបច្ចេកវិទ្យាសុវត្តិភាព​ទំនើបៗជាច្រើនរួមមាន៖

  • មុខងារបញ្ឆះ​ និងពន្លត់រថយន្តពីចម្ងាយ តាមរយៈ Smart Key
  • មុខងារចងចាំផ្លូវត្រឡប់ក្រោយក្នុងប្រវែង 50m ចុងក្រោយ
  • ប្រព័ន្ធបើក/បិទឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រវាលជើង
  • ប្រព័ន្ធបិទកញ្ចក់បង្អួច និងដំបូលដោយស្វ័យប្រវត្ត ពេលមានភ្លៀងធ្លាក់ និងអាចចុច​បើក/បិទពីចម្ងាយ
  • ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវៈ ធម្មតា, សន្សំសំចៃ, ស្ព័រ, និងឧបសគ្គ
  • ប្រព័ន្ធបន្សុទ្ធខ្យល់ PM 2.5 និងគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្ត
  • ប្រព័ន្ធកៅអីត្រជាក់ផ្នែកខាងមុខ និងប្រព័ន្ធពិសេសៗជាច្រើនទៀត!

ក្រៅពីការបើកបរសាកល្បង យើងក៏មានកម្មវិធីសប្បាយៗជាច្រើនដូចជាៈ ស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ ទំនិញ និងសេវាកម្មចម្រុះជាច្រើនមុខ រួមទាំងការប្រគំតន្ត្រី ដែលរៀបចំដោយបុរី ប៉េង ហួត ថែមទៀតផង​។ សូមធ្វើការទំនាក់ទំនងចុះឈ្មោះចូលរួមឥឡូវនេះតាមរយៈលេខទូរស័ព្ទលេខ 078 333 748 | 016 333 785

 

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម