មកដឹងពីលក្ខណៈពិសេស នៃរថយន្ត SUV ប្រណិតរបស់ Changan ដែលទើបសម្ភោធដាក់លក់ផ្លូវការហើយ

នាថ្ងៃទី ០២​​ ខែមិនា ឆ្នាំ២០២៣ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Changan គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវរថយន្ត Changan UNI-K សេរ៊ីថ្មីចុងក្រោយ ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ​ សែនសុខ។ សម្រាប់កម្មវិធីនេះត្រូវបានរៀបចំឡើងជា ២ផ្នែក ដោយពេលព្រឹកជាការបើកបរសាកល្បង និងពេលល្ងាចជាកម្មវិធីសម្ភោធផ្លូវការនូវរថយន្ត Changan UNI-K។

រថយន្ត Changan UNI-K សេរ៊ីថ្មីចុងក្រោយ គឺជារថយន្តប្រភេទ Luxury SUV ដែលមានទាំងប្រណិតភាព ទាន់សម័យ ទំនើប និងសុវត្ថិភាព ជាមួយការភ្ជាប់នូវលក្ខណៈពិសេសៗដូចជា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្រៅ៖ រូបរាងដ៏ទាន់សម័យត្រូវបានឌីស្សាញឡើងដោយយកលំនាំបែបរថយន្តនាពេលអនាគត ដោយបានបំពាក់មកជាមួយប៉ាណាមុខគ្មានស៊ុម Borderless Grill អមដោយចង្កៀងឌីស្សាញបែប 3D ប្រើប្រាស់នូវអំពូលប្រភេទ​ Illuminate LE អំពូលបំភ្លឺពេលថ្ងៃប្រភេទ LED ឌីស្សាញដាច់ចេញពីចង្កៀងបំភ្លឺផ្លូវរាងជាអក្សរ”T” និងមាននូវរ៉ាដាចំនួន២។

ចំណែកជំហៀងបានប្រើប្រាស់នូវដៃទ្វារាបស្មើរប្រភេទ Flush Door និងថាសកង់ទំហំធំរហូត ២១អ៊ីញ។ ផ្នែកខាងក្រោយបានបំពាក់កាងខ្យល់បង្កប់ដោយកាំម៉េរាជំនួយការចូលចតមួយគ្រាប់ ចង្កៀង LED ប្រវែងវែងអូសពីផ្នែកម្ខាងដល់ផ្នែកម្ខាង និងស៊ីមាំងភ្លោះចំនួន ៤គ្រាប់ បន្ថែមជាមួយទ្វាឃ្លុបក្រោយបើកដោយថាមពលអេឡេចត្រូនិច។

ផ្នែកខាងក្នុង៖ ភាពទូលាយ, ផាសុកភាព និងប្រណិតភាពត្រូវបានបញ្ជូលទៅកាន់ការប៊ីនខាងក្នុង ដោយបានប្រើប្រាស់នូវស្បែកប្រណិត និងគ្រឿបរិក្ខាទំនើបៗដោយរួមមាន៖

  • កៅអីស្ព័រ ប្រភេទស្បែកភ្ជាប់ដោយមុខងារក្តៅ-ត្រជាក់ មុខងារកល់ឆ្អឹងខ្នង lumbar Support និងអាចបញ្ជាបានចំនួន ១០ទិសដៅសម្រាប់ផ្នែកខាងមុខ
  • ដៃចង្កូតប្រភេទអេឡិចត្រូនិចឌីស្សាញបែបអក្សរ “D”

  • អេក្រង់បង្ហាញព័ត៌មានដែលចំនួនរហូតដល់ទៅ៣ ដែលមានអេក្រង់បង្ហាញពីសម្ពាធខ្យល់កង់រថយន្ត, អេក្រង់បង្ហាញព័ត៌មានអំពីរថយន្ត និងអេក្រង់បង្ហាញពីផ្នែកខាងក្រោយដែលដើរតួរជំនួសអោយកញ្ចក់មើលក្រោយ

  • អេក្រង់កម្សន្តប្រភេទ Touchscreen ទំហំ ១០,៣អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay, Android Auto, មើលផែនទី និងបង្ហាញរូបភាព ៣៦០ដឺក្រេ
  • កន្លែងសាកថ្ម ដោយឥតប្រើខ្សែ
  • ចង្កឺះលេខយ៉ាងទាន់សម័យ ប្រភេទអេឡេចត្រូនិចឌីស្សាញ ភ្ជាប់ដោយមុខងារឈប់ស្តុប Auto Hold និងប៊ូតុងនៃការផ្លាស់ប្តូរបៀបបើកបរដោយមានប្រភេទប៉ុង១, ប៉ុង២ និងដោយស្វ័យប្រវត្តិ

  • ប្រព័ន្ធកម្សាន្តប្រភេទ Surround sound ប្រើប្រាស់នូវឧបរកណ៍បំពងសម្លេងចំនួន ១២គ្រាប់ ដោយ ២គ្រាប់ភ្ជាប់នៅលើក្បាលកៅអី Headrest
  • ប្រព័ន្ធភ្លើងលម្អ Ambient Light អាចធ្វើការផ្លាស់ប្តូរបានចំនួន ៦៤ពណ៌
  • ដំបូលកញ្ចក់បើកទំហំធំ Panoramic sunroof

ប្រព័ន្ធសុវត្ថិភាព៖ រថយន្ត Changan UNI-K បានបំពាក់មកជាមួយប្រព័ន្ធសុវត្តិភាព និងជំនួយការបើកបរ សំខាន់ៗដូចជា៖

  • ពោងការពារសុវត្ថិភាពចំនួន ៦ចំណុច
  • ប្រព័ន្ធកាំម៉េរា ៣៦០ដឺក្រេ
  • សេនស័រជំនួយ ៨គ្រាប់ និងរ៉ាដាចំនួន២
  • ប្រព័ន្ធបញ្ឆេះរថយន្តពីចម្ងាយ
  • ប្រព័ន្ធរក្សាល្បឿន បន្ថែមល្បឿន និងបន្ថយល្បឿនតាមរថយន្តនៅខាងមុខ Intelligent Cruise Control
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ Pre-Collision Warning & Automatic Braking

  • ប្រព័ន្ធជំនួយលើដៃចង្កូត និងរំលឹកអោយអ្នកបើកបរក្នុងគន្លងត្រឹមត្រូវ Lane Keeping Assist and Lane Departure Alert
  • ប្រព័ន្ធជំនួយពេលចេញពីចំណត Rear Cross Traffic Alert
  • ប្រព័ន្ធជាន់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ នៅពេលមានរថយន្ត ឬឧបសគ្គសនៅផ្នែកខាងក្រោយ Reverse Braking Assist

ថាមពលម៉ាស៊ីន៖ រថយន្ត Changan UNI-K ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ អាចផលិតកម្លាំងបាន ២៣០សេះ និងកម្លាំងរមួល ៣៩០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ។ ចំពោះកម្រិតនៃការស៊ីសាំងរថយន្តនេះ សម្រាប់ចម្ងាយ ១០០គ.ម ស៊ីសាំងចំនួន ៨,៤លីត្រ សម្រាប់ការបើកបរប៉ុង ១ និងចំនួន ៨,៩លីត្រ សម្រាប់ការបើកបរប៉ុង២។

តម្លៃ៖ សម្រាប់នៅលើទីផ្សារប្រទេសកម្ពុជា រថយន្ត Changan UNI-K មានតម្លៃខ្ទង់ ៥៦ ៩០០ដុល្លារ ជាមួយជម្រើសពណ៌ចំនួន ៥ពណ៌។ ដូច្នេះសម្រាប់ព័ត៌មានបន្ថែម អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០១១ ៩៩៩ ៣៧៥ ឬទំព័រផ្លូវការ Changan Cambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម