មកស្គាល់កំពូលរថយន្តប្រភេទ SUV ទាំង១០ មានតម្លៃថ្លៃបំផុតនៅលើពិភពលោក

[បរទេស] បច្ចុប្បន្នរថយន្តប្រភេទ SUV គ្រប់គ្រងការលក់ជាបណ្តើរៗនៅក្នុងទីផ្សាររថយន្តពិភពលោក ដោយក្នុងក្រុមហ៊ុនផលិតរថយន្តទំនើប ជាច្រើនបានដាក់បង្ហាញនៅរថយន្ត SUV ដ៏ប្រណិតដែលមានតម្លៃថ្លៃ ។ ខាងក្រោមនេះ ជាកំពូលរថយន្ត SUV កំពូលទាំង ១០ ដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោក៖

១០) Aston Martin DBX707 រថយន្តបំពាក់ជាមួយម៉ាស៊ីន V8 ចំណុះ ៤,០ លីត្រ Bi-turbo អាចផលិតកម្លាំងបាន ៩០០ សេះ មានតម្លៃលក់ ២៣៩ ០៨៦ ដុល្លារ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

៩) Lamborghini Urus Performante រថយន្តបំពាក់ជាមួយម៉ាស៊ីន V8 ចំណុះ ៤,០ លីត្រ Bi-turbo អាចផលិតកម្លាំងបាន ៦៦៦ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ មានតម្លៃលក់ ២៧៣ ៨៨០ ដុល្លារ ។

៨) Faraday Future FF 91 ជារថយន្តប្រភេទអគ្គីសនីសុទ្ធ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ១០៥០ សេះ ផ្គួបជាមួយអាគុយទំហំ ១៣០ គីឡូវ៉ាត់ អាចបើកបរបានចម្ងាយ ៦១៣ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង មានតម្លៃលក់ ៣០៩ ០០០ ដុល្លារ ។

៧) Bentley Bentayga EWB Mulliner រថយន្តបំពាក់ជាមួយម៉ាស៊ីន V8 Bi-turbo អាចផលិតកម្លាំងបាន ៥៥០ សេះ និងកម្លាំងរមួល ៧៧០ ញ៉ូតុនម៉ែត្រ មានតម្លៃលក់ ៣៣៩ ១៥០ ដុល្លារ ។

៦) Mercedes-AMG G 63 4×4 រថយន្តបំពាក់ជាមួយម៉ាស៊ីន V8 Bi-turbo អាចផលិតកម្លាំងបាន ៥៨៥ សេះ មានតម្លៃលក់ ៣៥០ ០៥០ ដុល្លារ ។

៥) Rolls-Royce Cullinan រថយន្តបំពាក់ជាមួយម៉ាស៊ីន V12 Twin-turbo អាចផលិតកម្លាំងបាន ៥៧១ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ មានតម្លៃលក់ ៣៧៦ ៧៥០ ដុល្លារ ។

៤) Ferrari Purosangue រថយន្តបំពាក់ជាមួយម៉ាស៊ីន V12 ចំណុះ ៦,៥ លីត្រ អាចផលិតកម្លាំងបាន ៧២៥ សេះ និងកម្លាំងរមួល ៧១៦ ញ៉ូតុនម៉ែត្រ មានតម្លៃលក់ ៤០២ ០៥០ ដុល្លារ ។

៣) Rolls-Royce Cullinan Black Badge រថយន្តបំពាក់ជាមួយម៉ាស៊ីន V12 Twin-turbo អាចផលិតកម្លាំងបាន ៦០០ សេះ និងកម្លាំងរមួល ៩០០ ញ៉ូតុនម៉ែត្រ មានតម្លៃលក់ ៤៥៣ ២៥០ ដុល្លារ។

២) Mercedes-Benz G63 AMG 6×6 រថយន្តនេះផ្អែកនៅលើរថយន្ត G63 ប្រភេទ SUV បំពាក់ជាមួយម៉ាស៊ីន V8 ចំណុះ ៥,៥ លីត្រ Bi-turbo អាចផលិតកម្លាំងបាន ៥៤៤ សេះ និងកម្លាំងរមួល ១០០០ ញ៉ូតុនម៉ែត្រ មានតម្លៃលក់ ៥៤៤ ៣៧៨ ដុល្លារ។

១) Mercedes-Maybach G650 Landaulet រថយន្តដ៏ប្រណិតនេះ ផលិតតែចំនួន ៩៩គ្រឿងប៉ុណ្ណោះនៅលើពិភពលោក បំពាក់ជាមួយម៉ាស៊ីន V12 ចំណុះ ៤,០ លីត្រ Bi-turbo អាចផលិតកម្លាំងបាន ៦៣០ សេះ មានតម្លៃលក់ ៧៥៤ ២០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម