ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម គន្លឹះសំខាន់ៗ មានលុយទិញរថយន្តហើយ ប៉ុន្តែអ្នកនៅតែមិនអាចប្រើប្រាស់ពេញលេញស្របច្បាប់ឡើយ បើខ្វះតែឯកសាររថយន្តណាមួយ ក្នុងចំណោម ៥ឯកសារនេះ

មានលុយទិញរថយន្តហើយ ប៉ុន្តែអ្នកនៅតែមិនអាចប្រើប្រាស់ពេញលេញស្របច្បាប់ឡើយ បើខ្វះតែឯកសាររថយន្តណាមួយ ក្នុងចំណោម ៥ឯកសារនេះ

សម្រាប់អ្នកដែលមានគម្រោងទិញរថយន្តថ្មីជាលើកដំបូង ប្រសិនបើទិញបានរួចហើយ តើដឹងទេ អ្នកត្រូវការឯកសារចំនួន៥ទៀត ដើម្បីបញ្ជាក់ពីភាពស្របច្បាប់ពេញលេញក្នុងការបើកបរ និងជាម្ចាស់កម្មសិទ្ធិរថយន្ត។

១. បណ្ណបើកបរ ជាឯកសារសំខាន់បំផុត ដើម្បីបញ្ជាក់ថា អ្នកមានសិទ្ធិស្របច្បាប់ក្នុងការបើកបររថយន្ត។ បើគ្មានបណ្ណបើកបរទេ ទោះជាអ្នកទិញរថយន្តមក ក៏មិនអាចបើកបររថយន្តនោះបានដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. បង្កាន់ដៃពន្ធយានយន្ត សម្រាប់ការទិញរថយន្តថ្មីខ្លាញ់គោ ឬរថយន្តមួយទឹកក្រដាសពន្ធដែលបាននាំចូល គឺត្រូវតែមានបង្កាន់ដៃពន្ធយានយន្ត ដើម្បីបញ្ជាក់ថា រថយន្តនោះត្រូវបានបំពេញកាតព្វកិច្ចបង់ពន្ធអាកររួច។

៣. ឆៀក ក្រោយពេលទិញរថយន្តរួច គឺត្រូវយកទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀក។ ពេលឆៀកបានលទ្ធផលជាប់ គឺនឹងទទួលបានវិញ្ញាបនបត្រ និងលតាបត្រសម្រាប់បិទនៅកញ្ចក់ចំហៀងស្តាំខាងមុខរថយន្ត។

៤. បណ្ណសម្គាល់យានជំនិះ ឬកាតគ្រី ត្រូវយករថយន្តទៅចុះបញ្ជីនៅតាមទីតាំងផ្តល់សេវាសាធារណៈណាមួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកឹបផ្លាកលេខ និងទទួលបានកាតគ្រី ដោយត្រូវភ្ជាប់ទៅជាមួយ អត្តសញ្ញាណបណ្ណ បង្កាន់ដៃពន្ធយានយន្ត ឆៀក និងលិខិតទិញលក់រថយន្ត។

៥. ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ ប្រសិនបើអ្នកទិញរថយន្ត ក្នុងអំឡុងពេលដែលត្រូវបង់ផ្លូវ ពោលគឺក្នុងអំឡុងពីខែមិថុនា ដល់ ខែវិច្ឆិកា គឺត្រូវបង់ពន្ធប្រភេទនេះផងដែរ។ ដោយសារតែជារថយន្តថ្មីទើបតែត្រូវបានចុះបញ្ជីលើកដំបូង ម្ចាស់រថយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន ២សន្លឹកតាមទម្រង់ VT 001 ដោយភ្ជាប់មកជាមួយ អត្តសញ្ញាណបណ្ណ និងកាតគ្រី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម