ម៉ូដែលពិសេស BAIC bj40 Ring Tower Champion Edition មានតែជាង ២ពាន់គ្រឿងប៉ុណ្ណោះ នៅទូទាំងពិភពលោក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BAIC បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BAIC bj40 Ring Tower Champion Edition ដោយមានត្រឹមតែចំនួន ២ ០២១ គ្រឿងប៉ុណ្ណោះ នៅទូទាំងពិភពលោកជាមួយនឹងតម្លៃលក់ចាប់ពី ២៩ ០៤៣ ដុល្លារសម្រាប់ទីផ្សារប្រទេសចិន។

រថយន្ត BAIC bj40 Ring Tower Champion Edition មានបំពាក់ជាមួយរន្ធខ្យល់ពណ៌ខ្មៅជាមួយនឹងទំពក់ពណ៌ក្រហម, ចង្កៀងមុខប្រភេទ LED Matrix រាងមូល, ចំហៀងស្រដៀងទៅនឹងរថយន្ត Jeep Wrangler, ថាសកង់ស្ព័រពណ៌ខ្មៅបំលែងពីឈុត Samurai Kit ជាមួយដុំហ្វ្រាំង calipers ពណ៌ក្រហម និងមានកំពស់ខ្ពស់ពីដីដល់ទៅ ២២០ ម.ម។

ពាណិជ្ជកម្ម

ចូលទៅកាន់ផ្នែក​ខាង​ក្នុង​នៃ​កាប៊ីន​មាន​ការតុបតែងជាមួយស្បែកពណ៌​ខ្មៅ រន្ធម៉ាស៊ីន​ត្រជាក់​ស្វ័យ​ប្រវត្តិស៊ុមស្រោបដោយ​ក្រូម៉េ, ដៃ​ចង្កូត​ប្រភេទ​ 3-spoke multi-function steering wheel, កុងទ័រព័ត៌មាន full LCD និងអេក្រង់កំសាន្ត touchscreen ទំហំធំនៅចំកណ្តាលជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ  turbocharged ផលិតកម្លាំងបាន ៣០០ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០២១ នៅឯពិព័រណ៍រថយន្ត Shanghai International Auto Show 2021 គ្រួសារ BAIC Off-Road បានបង្ហាញរថយន្ត bj40 Ring Tower Championship Edition Ken ថ្មីជាមួយនឹងការរចនាបែប Off-Road Titanium tone ម្តងរួចមកហើយ៕

Sponsored