រថយន្តអគ្គិសនី Mercedes EQC ឆ្នាំ២០២០ ចេញតម្លៃលក់ផ្លូវការហើយ!

កាលពីឆ្នាំមុន ក្រុមហ៊ុន Mercedes បានបញ្ចេញរថយន្តអគ្គិសនី EQC ជាផ្លូវការ នៅក្នុងកម្មវិធី Paris Auto Show។ ឥឡូវនេះ Mercedes បានបញ្ជាក់ថា វានឹងចេញលក់លើទីផ្សារសហរដ្ឋអាមេរិក នៅដើមឆ្នាំ២០២០ ជាមួយតម្លៃចាប់ពី ៦៧ ៩០០ដុល្លារ ដោយចែកចេញជា ៣ម៉ូដែល គឺ Progressive, Premium និង Advanced។

តម្លៃប៉ុណ្ណេះ ធ្វើឱ្យ Mercedes EQC ថោកជាងគូប្រជែង Tesla Model X ដែលមានតម្លៃចាប់ពី ៨៤ ៩៩០ដុល្លារ, Audi e-tron តម្លៃចាប់ពី ៧៤ ៨០០ដុល្លារ ណិង Jaguar I-Pace តម្លៃចាប់ពី ៦៩ ៨៥០ដុល្លារ។

ពាណិជ្ជកម្ម

រថយន្ត Mercedes EQC 400 4MATIC បំពាក់ម៉ូទ័រអគ្គិនសីពីរ មានកម្លាំងសរុប ៤០២សេះ អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៩វិនាទី ហើយមានល្បឿនអតិបរមា ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

ជាមួយនឹងកញ្ចប់អាគុយកម្លាំង ៨០គីឡូវ៉ាត់ម៉ោង រថយន្ត SUV នេះអាចបើកបរបានចម្ងាយ ៣២០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។ មិនតែប៉ុណ្ណោះ EQC ប្រើខ្សែសាកល្បឿនលឿន ដែលអាចសាកភ្លើងពី ១០ ទៅ ៨០% ប្រើពេលត្រឹម ៤០នាទីប៉ុណ្ណោះ។

ជាស្តង់ដារ រថយន្ត Mercedes EQC បានបំពាក់ប្រព័ន្ធ Infotainment System “MBUX” ដែលបង្ហាញព័ត៌មានដូចជា ចម្ងាយបើកបរ, ពេលសាកភ្លើង និងលំហូរនៃថាមពលជាដើម៕

Sponsored