ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ រថយន្ត Xpeng L03 ដាក់លក់ជាផ្លូវការនៅក្នុងតំបន់អឺរ៉ុបជាមួយតម្លៃចាប់ផ្ដើមត្រឹមតែ ៤មុឺនដុល្លារ

រថយន្ត Xpeng L03 ដាក់លក់ជាផ្លូវការនៅក្នុងតំបន់អឺរ៉ុបជាមួយតម្លៃចាប់ផ្ដើមត្រឹមតែ ៤មុឺនដុល្លារ

ក្រុមហ៊ុន Xpeng បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការក្នុងការដាក់លក់រថយន្ដ SUV Xpeng L03 ជាមួយត្រឹមតែ ៤០ ៧៤០ដុល្លារ ដោយកម្មវិធីនោះបានធ្វើឡើងនៅក្នុងទីក្រុង Munich ក្នុងប្រទេសអាឡឺម៉ង់។ ងាកទៅមើលទីផ្សារប្រទេសចិនវិញ រថយន្ដនេះត្រូវបានដាក់លក់ក្រោមឈ្មោះថា Mona L03 ក្នុងតម្លៃត្រឹមតែ ១៨ ២៩០ ដុល្លារប៉ុណ្ណោះ។ គោលបំណងនៃការបង្កើតរថយន្តប្រភេទ Fastback SUV គឺដើម្បីប្រជែងដណ្ដើមចំណែកទីផ្សារជាមួយគូប្រជែងតម្លៃធូរថ្លៃជាងគឺ BYD Atto 2 EV និង Leapmotor B10។

Xpeng launches Mona L03 SUV, betting on global mass market - CnEVPost
សម្រាប់ក្រុមហ៊ុន Xpeng មានគោលបំណងចង់ពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងទីផ្សារតំបន់អឺរ៉ុប ដោយផ្ដោតសំខាន់លើបច្ចេកវិទ្យាជំនួយការបើកបរលំដាប់ខ្ពស់។ រថយន្ត L03 នឹងត្រូវដាក់លក់នៅក្នុងទីផ្សារក្រៅប្រទេសចំនួន ៦៤ ជាមួយនឹងប្រព័ន្ធបើកបរវៃឆ្លាតកម្រិតខ្ពស់ ដំណើរការដោយផ្អែកលើកម្មវិធី Google Maps Auto Software Development Kit (SDK)។ ប្រព័ន្ធបច្ចេកវិទ្យានេះ រួមផ្សំជាមួយនឹងបន្ទះឈីប Turing AI មួយគូ ធ្វើឲ្យ L03 អាចគាំទ្រមុខងារបើកបរស្វ័យប្រវត្តិតាមការកំណត់ទិសដៅពីចំណុចមួយទៅចំណុចមួយបានយ៉ាងរលូន។

អ្វីដែលពិសេសក្រុមហ៊ុន Xpeng បានកំពុងដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ផ្ទាល់ខ្លួននៅអឺរ៉ុបនិងការផលិតរថយន្តនៅឯរោងចក្រ Magna Steyr នៅក្នុងប្រទេសអូទ្រីសថែមទៀត។ ក្រុមហ៊ុននេះមានទីតាំងលក់ ជាង ១៥០ កន្លែងនៅទូទាំងតំបន់អឺរ៉ុប។ បន្ថែមពីលើនេះ ក្រុមហ៊ុនផលិតរថយន្តមួយនេះ ក៏មានគោលដៅដាក់ដំណើរការស្ថានីយសាកថ្មឲ្យបានជាង ១ ០០០ កន្លែង នៅក្នុងប្រទេសចំនួន ១៣ នៅតំបន់អឺរ៉ុបផងដែរ។

World premiere: Xpeng L03 promises rapid charging at a bargain price - electrive.comរថយន្ត Xpeng L03 ត្រូវបានដាក់លក់ជាផ្លូវការនៅក្នុងតំបន់អឺរ៉ុប ជាមួយនឹងជម្រើសចំនួន ៥ ផ្សេងគ្នា៖ ក្នុងនោះរួមមានប្រភេទរថយន្តអគ្គិសនីសុទ្ធ (BEV) ចំនួន ៤ ម៉ូឌែល និងប្រភេទអគ្គិសនីលាយសាំង (EREV) ចំនួន ១ ម៉ូឌែល។ សម្រាប់ប្រភេទ BEV កម្រិតដំបូង ជាម៉ូឌែល RWD Standard Range នឹងត្រូវដាក់លក់ជាមួយតម្លៃ ៤០ ៧៤០ ដុល្លារ នៅក្នុងប្រទេសអាល្លឺម៉ង់ ដោយបំពាក់មកជាមួយអាគុយប្រភេទ LFP ទំហំ ៥៨.៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៤៥ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ WLTP និងប្រើប្រាស់ម៉ូទ័រអគ្គិសនីនៅកង់ក្រោយ អាចផលិតកម្លាំងបាន ១៨០ គីឡូវ៉ាត់ (ស្មើនឹង ២៤១ កម្លាំងសេះ)។

ចំណែកឯម៉ូឌែលបន្ទាប់គឺ RWD Long Range មានតម្លៃ ៤៤ ១៤០ ដុល្លារ បំពាក់អាគុយ LFP ធំជាងមុនទំហំ ៧១.២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយរហូតដល់ ៥២០ គីឡូម៉ែត្រ។ ម៉ូឌែលបន្ទាប់ទៀតរបស់រថយន្ត Xpeng L03 ជាម៉ូឌែល AWD Performance ដោយក្នុងនោះនៅក្នុងប្រទេសចិន រថយន្តនេះមានត្រឹមតែជម្រើសវិលកង់ក្រោយ (RWD) ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ម៉ូឌែលដាក់លក់នៅអឺរ៉ុបវិញ វាត្រូវបានដំណើរដោយប៉ុងពីរ (AWD) អាចផលិតកម្លាំងសរុបបានរហូតដល់ ២៨៥ គីឡូវ៉ាត់ (ស្មើនឹង ៣៨២ កម្លាំងសេះ)។ ម៉ូឌែល AWD Performance បានប្រើប្រាស់អាគុយទំហំ ៧១.២ គីឡូវ៉ាត់ម៉ោង (kWh) អាចបើកបរបានចម្ងាយ ៤៤០ គីឡូម៉ែត្រ គិតតាមស្តង់ដារ WLTP ហើយត្រូវដាក់លក់ជាមួយតម្លៃ ៤៧ ៥៧៥ ដុល្លារ នៅក្នុងប្រទេសអាល្លឺម៉ង់។ ចំណែកឯម៉ូឌែលកំពូល (Top-trim) គឺ L03 AWD Performance Ultra មានតម្លៃរហូតដល់ ៥៣ ២៩០ ដុល្លារ។

Xpeng L03 launches in Europe at 40,740 USD to fight for ...ឥលូវងាកមើលរថយន្ត Xpeng L03 ប្រើសាំងលាយអគ្គិសនី EREV ត្រូវបានដាក់លក់ក្នុងតម្លៃ ៤៤ ១៤០ ដុល្លារ។ ដោយក្នុងនោះរថយន្ដនេះដំណើរដោយម៉ាសុីនសាំងចំណុះ ១.៥ លីត្រ ស្តង់ដារ Euro 6b អាចផលិតកម្លាំងបាន ៦៣ គីឡូវ៉ាត់ (ស្មើនឹង ៨៤ កម្លាំងសេះ) ដើរតួជាម៉ាស៊ីនភ្លើងបញ្ជូនថាមពលទៅកាន់កញ្ចប់អាគុយ LFP ទំហំ ៣៧.២៥ គីឡូវ៉ាត់ម៉ោង (kWh)។ រថយន្តនេះប្រើប្រាស់ម៉ូទ័រអគ្គិសនីតែមួយនៅកង់ក្រោយ ដែលអាចផលិតកម្លាំង ១៨០ គីឡូវ៉ាត់។ សម្រាប់រយៈចម្ងាយនៃការបើកបរដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ រថយន្ដអាចបើកបរបានចម្ងាយរហូតដល់ ២១៥ គីឡូម៉ែត្រ ប៉ុន្តែនៅពេលដំណើរការរួមគ្នាសាំងពេញមួយ ៤២ លីត្រនិងអគ្គិសនីអាចអាចធ្វើដំណើរបានដល់ចម្ងាយ ១ ០១៧ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម