ឡានស្ព័រ ៥ ម៉ូដែលនេះ បំពាក់ម៉ាស៊ីន V8 ល្អបំផុត

គ្មាន​អ្វី​អាច​យក​ឈ្នះ ម៉ាស៊ីន V8 បាន​ឡើយ ប៉ុន្តែ​ម៉ាស៊ីន V8 ទាំង​អស់ មិនមែន​សុទ្ធ​តែ​ដូច​គ្នា​ឡើយ។ ម៉ាស៊ីន V8 ដ៏​ខ្លាំង​ក្លា ធ្លាប់​ជា​និមិត្តសញ្ញា​ដ៏​ខ្ពង់ខ្ពង់ នៃ​ភាព​ស្វាហាប់ និង​អំណាច ហើយ​វា​ជា​ម៉ាស៊ីន​ដែល​គេ​ពេញ​និយម​ខ្លាំង​នៅ​សហរដ្ឋអាមេរិក។

រថយន្ត​ដែល​បំពាក់​ម៉ាស៊ីន V8 ដ៏​អស្ចារ្យ​បំផុត​មួយ​ចំនួន ក៏​កំពុង​តែ​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ។ ខាងក្រោមនេះគឺជា​កំពូល​រថយន្ត​ស្ព័រ ៥​ម៉ូដែល មាន​ម៉ាស៊ីន V8 ល្អ​បំផុត នៅ​លើ​ទីផ្សារ​រថយន្ត​បច្ចុប្បន្ន​៖

១) រថយន្ត Ford Mustang

ពាណិជ្ជកម្ម

Ford Mustang តែងតែ​ជា​និមិត្ត​រូប​នៃ​ម៉ាស៊ីន V8 បែប​អាមេរិក។ Mustang មាន​ភាពខុស​គ្នា​បន្តិចបន្តួច​ពី រថយន្ត Ford ម៉ូដែល Shelby GT350 និង GT350R។ ម៉ូដែល GT350 និង GT350R សុទ្ធ​តែ​ប្រើប្រាស់​ម៉ាស៊ីន​ទំហំ ៥,២​លីត្រ ៨​ស៊ីឡាំង (V8) និង​មាន​កម្លាំង​រហូត​ដល់​ទៅ ៥២៦​សេះ។

២) រថយន្ត Mercedes AMG GT

ម៉ាស៊ីន​ទំហំ ៤,០​លីត្រ ៨​ស៊ីឡាំង (V8) របស់​ក្រុមហ៊ុន Mercedes បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង នៅ​ក្នុង​រថយន្ត​ស្ព័រ Mercedes AMG GT។ ម៉ាស៊ីន ៤,០លីត្រ Turbocharged នេះ បាន​ជំនួស​ម៉ាស៊ីន ៦,២​លីត្រ (ធម្មតា) ចេញ និង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ម៉ាស៊ីន Turbocharged ពិត​ជា​ល្អ អាច​មាន​សំឡេង​ធ្ងន់​ល្អ​ជាង​ទៀត​ផង។ វា​អាច​ផលិត​កម្លាំង​រហូត​ដល់​ទៅ ៤៦៩​សេះ។

៣) រថយន្ត Chevy Z06 Corvette

រថយន្ត Chevy Z06 Corvette បាន​បំពាក់​ម៉ាស៊ីន LT4 V8 ដែល​អាច​ផលិត​កម្លាំង​រហូត​ដល់​ទៅ ៦៥០សេះ។ ម៉ាស៊ីន​ប្រភេទ​នេះ​ក៏​បាន​បំពាក់​នៅ​លើ​រថយន្ត Chevrolet ម៉ូដែល ZL1 Camaro និង Cadillac ម៉ូដែល CTS-V ផង​ដែរ។

៤) រថយន្ត Jaguar F-Type

ម៉ាស៊ីន​ទំហំ ៥,០​លីត្រ Supercharged V8 របស់​ក្រុមហ៊ុន Jaguar និង Land Rover ពិត​ជា​ល្អ និង​មាន​សំឡេង​ធ្ងន់​ល្អ​ខ្លាំង​ណាស់។ ម៉ាស៊ីន​ប្រភេទ​នេះ​បាន​បំពាក់​នៅ​លើ​រថយន្ត Jaguar ម៉ូដែល F-Type និង Range Rover ម៉ូដែល Sport SVR ផង​ដែរ។

៥) រថយន្ត McLaren 720S

រថយន្ត​ម៉ូដែល​នេះ​បាន​បំពាក់​ម៉ាស៊ីន ៤,០លីត្រ Twin-Turbo V8 ដែល​អាច​ផលិត​កម្លាំង​រហូត​ដល់​ទៅ ៧២០​សេះ។ ម៉ាស៊ីន ៤,០​លីត្រ V8 នេះ គឺ​ជា​ការ​កែលម្អ​ដ៏​ធំធេង​មួយ ពី​ម៉ាស៊ីន ៣,៨​លីត្រ V8 របស់ McLaren 720S៕

Sponsored