ឡានអគ្គិសនីសុទ្ធ Zeekr 009 ប្រភេទ MPV សាកថ្មម្តងជិះបាន ៧០០ គីឡូម៉ែត្រ នឹងបង្ហាញខ្លួននៅចុងខែនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញនៅរូបភាពនៃរថយន្ត Zeekr 009 ដែលជារថយន្ត MPV អគ្គិសនីសុទ្ធ សម្រាប់ទីផ្សារប្រទេសចិន។

រថយន្ត Zeekr 009 មានប្រវែងសរុប ៥ ២០៩ ម.ម ទទឹង ១ ៨៥៦ ម.ម កំពស់ ១ ៨៥៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២០៥ ម.ម។ មានការរចនាដ៏គួរឲ្យទាក់ទាញដោយសាររថយន្ត Zeekr 009 បានប្រើប្រាស់ជាមួយប៉ាណាមុខដែលពបិទជិតដែលមានលក្ខណៈពិសេសដូចជា Rolls-Royce ដែលឲ្យឈ្មោះថា The Fountain of Light ត្រូវបានបំពាក់ដោយបន្ធះ LED ចំនួន ១៥៤  និងមានអំពូលបំភ្លឺពេលថ្ងៃរចនាគួរឲ្យទាក់ទាញ ចង្កៀងមុខរាងផ្តេក និងរន្ធខ្យល់បញ្ឈរ។

ពាណិជ្ជកម្ម

ចំណុចលេចធ្លោផ្សេងទៀតរួមមានដំបូលកញ្ចក់ moonroof និងដំបូលកញ្ចក់បែប Panoramic នៅពីលើកៅអីអ្នកខាងក្រោយ។ បន្ថែមពីនេះក៏មានកាង spoiler ដែលមានលក្ខណៈពិសេសផ្នែកខាងក្រោយ និងចង្កៀងក្រោយទាន់សម័យដែលមានរបាពន្លឺអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ចូលកាន់ការរចនាប័ទ្មដ៏ទំនើបនៅក្នុងកាប៊ីន ដោយបានបំពាក់ជាមួយកៅអីស្បែកយ៉ាងប្រណិត។ មិនតែប៉ុណ្ណោះម៉ូដែលនេះក៏មានប្រព័ន្ធអេក្រង់កំសាន្តដែលមានទំហំធំទូលាយ និងកៅអីបីជួរផងដែរ។

យោងតាមគេហទំព័រ CarNewsChina និយាយថា រថយន្តអគ្គិសនីសុទ្ធ Zeekr 009 ត្រូវបានផលិតឡើងលើស្ថាបត្យកម្ម SEA របស់ Geely និងអាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រ។ គួរបញ្ជាក់ផងដែថា សម្រាប់ព័ត៌មានលម្អិតនឹង​បង្ហាញ​បន្ថែម​ទៀត​នៅ​ចុង​ខែ​នេះ ដោយសារ​ម៉ូដែល​នេះ​គ្រោង​នឹង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី Chengdu Motor Show ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ២៦ ខែ​សីហា ឆ្នាំ ២០២២។

Sponsored