ឡានអគ្គិសនី Rolls-Royce បន្តការធ្វើតេស្តនៅបារាំង

[ទីផ្សារបរទេស] ដូចដែលបានដឹងហើយថា Rolls-Royce កំពុងអភិវឌ្ឍន៍​រថយន្តអគ្គិសនីដំបូងរបស់​ខ្លួនឈ្មោះថា Spectre ដែល​រំពឹងថានឹងចាប់​ផ្ដើម​ដឹក​ជញ្ជូន​ជូនអតិថិជនៅ​ក្នុងត្រីមាសទីបួននៃឆ្នាំ​២០២៣។

កន្លងមករថយន្ត Spectre ត្រូវបានគេដឹងថាបានបញ្ចប់ការធ្វើតេស្តចម្ងាយ ១,៥លាន​ម៉ាយ ក្នុងតំបន់​ត្រជាក់​នៅ​ប្រទេស​ស៊ុយ​អែត ហើយ​ពេល​នេះ​ការ​អភិវឌ្ឍសម្រេចបានដល់ដំណាក់កាល​ ៤០% ហើយ ខណៈដែលរថយន្តអគ្គិសនីនេះ​បន្ត​ការ​ធ្វើ​តេស្ត​នៅ​ឯ​ប្រទេស​បារាំងដែលរថយន្តនឹងត្រូវ​សម្រេចការបើកបរចម្ងាយ ៣៩០ ០០០ម៉ាយ។

ពាណិជ្ជកម្ម

ការធ្វើ​តេស្តដំណាក់កាលទីពីរនេះនឹងមានចែកចេញ​ជា​ពីរ​វគ្គ ដោយ​នឹងត្រូវធ្វើ​ឡើងក្នុង​តំបន់​ស្រុកស្រែ​នៅ​ជុំវិញ​តំបន់ ​Autodrome de Miramas ដែល​​នឹង​ឆ្លងកាត់ការធ្វើតេស្តដូចទៅនឹងការប្រើប្រាស់​ជាក់​ស្ដែង​យ៉ាង​អ៊ីចឹង។

ក្រោយការបញ្ចប់ការធ្វើតេស្តនេះ រថយន្ត Spectre នឹងត្រូវបន្តធ្វើតេស្តចម្ងាយ ៦២៥ ០០០ម៉ាយ បន្ថែមទៀត មុន​ចាប់​ផ្ដើម​ការ​ផលិត​ជា​ផ្លូវការ៕

Sponsored