ឡាន Chevrolet នៅថៃក្រោយចុះថ្លៃ សល់តម្លៃប៉ុន្មានខ្លះ?

ក្រុមហ៊ុន​រថយន្ត​ General Motors រំពឹង​ថា​នឹង​លក់​រថយន្ត​ប្រមាណ ៤ ទៅ ៥ ពាន់​គ្រឿង​ដែល​នៅ​សេសសល់​ឲ្យ​អស់​ពី​ស្តុក​ក្នុង​ប្រទេស​ថៃ ដោយ​មាន​ការ​ផ្ដល់​ការ​បញ្ចុះ​តម្លៃ​​រហូត​ដល់​​រាប់​សែន​បាត​ឯណោះ។

Captiva

តម្លៃ​លក់​រាយ​ថ្មី​នៃ​រថយន្ត​ Chevrolet ចំនួន​បី​ម៉ូដែល​រួម​មាន​ Captiva, Trailblazer និង Colorado ត្រូវ​បាន​ប្រកាស​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ពី​សំណាក់​ក្រុមហ៊ុន Chevrolet Thailand ជា​ក្រុមហ៊ុន​​របស់ GM Thailand។

រថយន្ត​ Captiva មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៥០០ ០០០ បាត (ប្រមាណ ១៥ ៨៤៧ ដុល្លារ) ដែល​តម្លៃ​ពេល​នេះ​មាន​ចាប់​ពី ៤៩៩ ០០០ បាត ដល់ ៦៩៩ ០០០ បាត​ ដែល​ស្មើ​ប្រមាណ ១៥ ៨១៦ ដុល្លារ ដល់ ២២ ១៥៥ ដុល្លារ។

ពាណិជ្ជកម្ម

ចំណែក​រថយន្ត​ Trailblazer ចុះ​ថ្លៃ​ពី ១ ១៤៤ ០០០ បាត (ប្រមាណ ៣៦ ២៥៩ ដុល្លារ) មក​នៅ​ត្រឹម​ ៨៩៥ ០០០ បាត (ប្រមាណ ២៨ ៣៦៧ ដុល្លារ) និង​រថយន្ត​ Colorado ចុះ​​មក​នៅ ៦៥៥ ០០០ បាត (ប្រមាណ ២០ ៧៦០ ដុល្លារ) និង​ ៧៧៥ ០០០ បាត (ប្រមាណ ២៤ ៥៦៤ ដុល្លារ) ប៉ុណ្ណោះ។

គួរ​ដឹង​ថា​ General Motors បាន​លក់​រោងចក្រ​របស់​ខ្លួន​នៅ​ប្រទេស​ថៃ ​ទៅ​ឲ្យ​ក្រុមហ៊ុន​រថយន្ត​ចិន Great Wall Motors ​ទើប​នាំ​ឲ្យ​មាន​ការ​លក់​បញ្ចុះ​តម្លៃ​បែប​នេះ ដើម្បី​សម្អាត​ស្ដុក៕​​

Sponsored