ឡាន SUV ថោកបំផុតរបស់ VW តម្លៃត្រឹមតែ ២ម៉ឺនដុល្លារស្ដើង

149

រថយន្ត Volkswagen Taos ស៊េរីឆ្នាំ២០២២រំពឹងថានឹងចេញលក់នៅសហរដ្ឋអាមេរិកនៅខែមិថុនាខាងមុខនេះ ហើយពេលនេះក្រុមហ៊ុនបានបង្ហាញតម្លៃលក់របស់រថយន្ត SUV ខ្នាតតូចនេះហើយ។

រថយន្តនេះមានផ្ដល់ជម្រើសចំនួនបីគឺប្រភេទ S, SE និង SEL ដែលមានតម្លៃចាប់ផ្ដើមពី ២២ ៩៩៥ដុល្លារ មិនទាន់បូកបញ្ចូលថ្លៃដឹកជញ្ជូន ១ ១៩៥ដុល្លារ។ នេះធ្វើឲ្យរថយន្ត Taos ក្លាយជារថយន្ត SUV ធូរថ្លៃជាងគេបំផុតនៅសហរដ្ឋអាមេរិក ហើយថែមទាំងធូរថ្លៃជាងរថយន្ត Nissan Rogue Sport ឆ្នាំ២០២១ ចំនួន ៩៦៥ដុល្លារផងដែរ។

Sponsored

មុខងារស្តង់ដារលើរថយន្ត Taos នេះគឺមានប្រើប្រាស់អំពូលប្រភេទ LED, កង់ទំហំ ១៧អ៊ីញ, មានអេក្រង់កម្សាន្តទំហំ ៦,៥អ៊ីញ, មាន Bluetooth, មានកុងទ័រឌីជីថលទំហំ ៨អ៊ីញ និងកាមេរ៉ាសម្រាប់ពេលថយក្រោយផងដែរ។

រថយន្ត Taos ទាំងបីប្រភេទគឺមានប្រើប្រាស់ម៉ាស៊ីន ១,៥លីត្រ ប្រភេទ Turbocharged ដូចគ្នាដែលផលិតកម្លាំងបាន ១៥៨សេះ ភ្ជាប់ទៅនឹងប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ និងប្រព័ន្ធបើកបរវិលកង់មុខ ហើយក៏មានជម្រើសប្រអប់លេខ DSG ៧វគ្គជាមួយប្រព័ន្ធបើកបរវិលកង់ទាំងអស់ផងដែរ៕

Sponsored