ក្តៅៗ! ម៉ូដែលថ្មីស្រឡាង Lexus LBX ប្រភេទ Crossover ដ៏ប្រណិត បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តម៉ូដែលថ្មីគឺ Lexus LBX ប្រភេទ Crossover ប្រើប្រាស់នៅម៉ាស៊ីនកូនកាត់ hybrid គ្រោងនឹងធ្វើការចេញសម្រាប់ទីផ្សារអឺរ៉ុប ជប៉ុន និងទីផ្សារដ៏ទៃទៀត នៅចុងឆ្នាំ ២០២៣ នេះ ។

រថយន្តប្រភេទ B-segment SUV នេះ ផលិតឡើងនៅលើគ្រោងឆ្អឹង GA-B platform មានប្រវែងតួខ្លួនសរុប ៤ ១៩០ ម.ម ទទឹង ១ ៨២៥ ម.ម កពស់ ១ ៥៤៥ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៥៨០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ រថយន្តត្រូវបានឌីស្សាញក្រោមភាសារចនាឲ្យឈ្មោះថា Unified Spindle ដែលជាការវិវត្តនៃការរចនាយុគសម័យថ្មីរបស់ Lexus ដោយផ្នែកខាងមុខមានបំពាក់ប៉ាណារាងជាសំបុកឃ្មុំគ្មានស៊ុម ដែលជំនួយដល់ប្រព័ន្ធ aerodynamic យ៉ាងមានប្រសិទ្ធភាព ចង្កៀងមុខ bi-beam LED រាងស្រួចនៅគែមគម្របម៉ាស៊ីន ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ កាង spoiler ជាប់ដំបូលលយចេញក្រៅ និងចង្កៀងក្រោយរចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង តុបតែងកាន់ប្រណិត និងពោរពេញដោយបច្ចេកវិទ្យា មានបំពាក់នៅគ្រឿងបិរក្ខាគុណភាពខ្ពស់ ដោយ នៅលើតាឡូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩,៨ អ៉ីញស្របទៅនឹងកុងស៊ូលកណ្តាល ភ្ជាប់ដោយប្រព័ន្ធ Lexus Link Connect ដែលអាចប្រើបានជាមួយ Apple CarPlay/Android Auto និងប្រព័ន្ធ OTA ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ និងឧបករណ៍បំពងសំលេងម៉ាក Mark Levinson ចំនួន ១៣ ចំនុច។ លើសពីនេះ ក៏មានមកជាមួយប្រព័ន្ធសុវត្ថិភាព Lexus Safety System+ ជាស្តង់ដារផងដែរ ។

ទាក់ទឹងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ដំណើរការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ ស៊ីឡាំង ផ្កួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ១៣៤ សេស និងកម្លាំងរមួល ១៨៥ ញ៉ូតុបម៉ែត្រ ភ្ជាប់ប្រអប់លេខអូតូ E-CVT និងទទួលបានប្រព័ន្ធទប់លំនឹង MacPherson នៅផ្នែកខាងមុខ ខណះនៅផ្នែកខាងក្រោយទទួលបានប៉ូម Torison beam សម្រាប់ម៉ូដែលប៉ុង១ និង Double Wispon សម្រាប់ម៉ូដែលប៉ុង២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម