ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ គិតចាប់ពីឆ្នាំ ២០០៥ មក Lexus លក់រថយន្តប្រើអគ្គិសនីបាន ២លានគ្រឿងហើយ

គិតចាប់ពីឆ្នាំ ២០០៥ មក Lexus លក់រថយន្តប្រើអគ្គិសនីបាន ២លានគ្រឿងហើយ

រថយន្ត Lexus RX 400h បានបង្ហាញវត្តមានជាលើកដំបូងកាលពីឆ្នាំ ២០០៥ ក្នុងនាមជារថយន្តប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន Hybrid ជាលើកដំបូងរបស់ Lexus ដែលប្រើថាមពលប្រេងឥន្ធនៈជាមួយថាមពលអគ្គិសនី។ រយៈពេលប្រមាណ ១៥ឆ្នាំក្រោយមក Lexus អាចលក់ចេញរថយន្តដែលប្រើថាមពលអគ្គិសនី បានសរុប ២លានគ្រឿង។

Lexus បានសម្រេចសមិទ្ធផលនេះកាលពីខែមេសាកន្លងទៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួន ហើយក្នុងចំណោមរថយន្ត ២លានគ្រឿងនេះ ភាគច្រើនបំផុតគឺជារថយន្ត Hybrid ដែលមានបូកបញ្ចូលជាមួយនឹងរថយន្តអគ្គិសនីសុទ្ធម៉ូដែល UX 300e បន្តិចបន្តួចផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងនឹងរថយន្តអគ្គិសនីនេះដែរ Lexus សន្យាថានឹងបញ្ចេញរថយន្តប្រភេទ PHEV ថ្មីនៅក្នុងឆ្នាំ២០២១នេះ ជាមួយនឹងរថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធម៉ូដែលថ្មីនៅក្នុងឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម