គំរូរថយន្តអគ្គិសនី Hongqi E202 បំពាក់បច្ចេកវិទ្យាប្តូរអាគុយ សាកភ្លើង ៥ នាទី ជិះបាន ៣០០ គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ចិន Hongqi បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត E202 ប្រើថាមពលអគ្គិសនីដ៏គួរឲ្យចាប់អារម្មណ៍ជាមួយបច្ចេកវិទ្យាទំនើបៗ គ្រោងនឹងវាយលុកទីផ្សារនៅឆ្នាំ ២០២៤ ។

គំរូរថយន្តអគ្គីសនី E202 បានមកពី Hongqi New Energy ដែលជាម៉ាកយីហោអគ្គិសនីថ្មីដែលបានបើកដំណើរការដោយ Hongqi កាលពីខែមុន ដែលនឹងលក់រថយន្តអគ្គិសនីរបស់ម៉ាកនេះទៅកាន់ទីផ្សារជុំវិញពិភពលោក មិនត្រឹមតែប្រទេសចិនប៉ុណ្ណោះទេ ​ក្រុមហ៊ុន​ផលិត​រថយន្ត​កំពុង​កំណត់​គោលដៅ​គឺ​ប្រទេស​អាល្លឺម៉ង់ ន័រវែស ស៊ុយអែត និង​បារាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្តអគ្គិសនី E202 គឺផ្អែកលើស្ថាបត្យកម្ម FMEs modular architecture អាចទ្រទ្រង់រថយន្តដែលមានប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧០០ មម ដល់ ៣ ៤៥០ មម ហើយអាចគាំទ្រប្រព័ន្ធ 800-volt system ដែលអាចសាកបានលឿន ដូច្នេះ E202 សាកថ្មត្រឹម ៥ នាទី អាចបន្ថែមចម្ងាយ ៣០០ គីឡូម៉ែត្រ ហើយបំពាក់ជាមួយអគុយ Qilin batteries ប្រកបដោយភាពច្នៃប្រឌិតរបស់ CATL នឹងគាំទ្របច្ចេកវិទ្យាប្តូរថ្មផងដែរ។

E202 យកទម្រង់នៃរថយន្តប្រភេទ Crossover ផ្នែកខាងមុខធ្វើពី carbon fiber មានស្លាកឡូហ្គោ Hongqi នៅផ្នែកខាងមុខ ឆ្នូតបំភ្លឺ ២ ដែលរត់លើគម្របម៉ាស៊ីន ចង្កៀងមុខប្រភេទ LED រាងជាលេខ 7-shape ។ រថយន្តអគ្គិសនីក៏ប្រើប្រាស់នៅដំបូលជាមួយ  LiDAR sensor  កញ្ចក់ជាប្រភេទឌីជីថល និងផ្នែកខាងក្រោយមានចង្កៀង LED ស៊ីគ្នានឹងផ្នែកខាងមុខ និងឡូហ្គោ Hongqi ខណះអំពូល LED បញ្ឈរតូចពីរក៏ត្រូវបានរកឃើញនៅចំកណ្តាលនៃផ្នែកបំពង់ស៊ីមាំងផងដែរ។

វាត្រូវបានគេយល់ថា គំរូរថយន្តអគ្គិសនី E202 នឹងប្រើប្រាស់ប្រព័ន្ធបើកបរ adopt four-wheel drive និងផ្តល់នៅមុខងារបើកបរពាក់កណ្តាលស្វ័យប្រវតិ្ត និងកន្លែងសាកថ្មឥតខ្សែទំហំ ២២ គីឡូវ៉ាត់ផងដែរ។  លើសពីនេះ Hongqi មិនទាន់បានបញ្ចេញរូបភាព និងព័ត៌មានលម្អិតអំពីផ្នែកខាងក្នុងនៃគំនិត E202 នៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម