គ្រប់រថយន្ត Kia ចាប់ពីសេរ៊ីឆ្នាំ ២០២២ នឹងប្រើឡូហ្គូថ្មី

បន្ទាប់ពីបង្ហាញខ្លួននៅលើរថយន្តម៉ូឌែល MVP Carnival និង Stinger រួចមក ឡូហ្គូថ្មីរបស់ Kia នឹងត្រូវប្រើលើរថយន្ត Kia សេរ៊ីឆ្នាំ ២០២២ ដែលលក់នៅលើទីផ្សារសហរដ្ឋអាមេរិចទាំងអស់។

ជាពិសេសជំនួសឱ្យការប្រើឡូហ្គោថ្មីជាបណ្តើរ ៗ នៅលើរថយន្តដែលទទួលបានការអាប់ដេតថ្មី ឬជំនាន់ថ្មី អ្នកតំណាង Kia បាននិយាយថាក្រុមហ៊ុនផលិតរថយន្តកូរ៉េនេះ នឹងប្រើឡូហ្គោថ្មីនេះទាំងស្រុង លើរថយន្តចាប់ពីឆ្នាំ ២០២២ទៅ។ ជាមួយនឹងសេចក្តីថ្លែងការណ៍ខាងលើវាទំនងជាថាម៉ូឌែល Kia ចែកចាយនៅទីផ្សារផ្សេងទៀតនឹងប្តូរទៅប្រើឡូហ្គូថ្មីវិញដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡូហ្គូ Kia ថ្មីត្រូវបានណែនាំជាផ្លូវការនៅដើមឆ្នាំ ២០២១ ក្នុងកំឡុងពេលបង្ហាញពីការរួមបញ្ចូលគ្នានៃឧបករណ៍ហោះបញ្ជាពីចម្ងាយ កាំជ្រួច និងពន្លឺឡាស៊ែរនៅអ៊ីនឈុន (កូរ៉េ)។ កាលពីមុនឡូហ្គូថ្មីនេះបានបង្ហាញខ្លួននៅលើ Concept នៃរថយន្តចំនួនពីរគឺ Kia Imagine និង Futuron ។

បន្ថែមលើអត្តសញ្ញាណម៉ាកថ្មីក្រុមហ៊ុន Kia ក៏បានប្រកាសពាក្យស្លោកថ្មីមួយដែលមានចំណងជើងថា“ Movement that Inspires” ដោយជំនួសពាក្យស្លោក“The Power to Surprise” ដែលនៅជាមួយក្រុមហ៊ុនផលិតរថយន្តមួយនេះរយៈពេលយូរហើយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម