ជិះឡានរាល់ថ្ងៃ តិចអត់ចេះឆែកមើលអាយុកាលសម្បកកង់!

លើ​​សម្បក​រថយន្ត​គ្រប់​​ម៉ាក​តែង​មាន​បង្កប់​លេខ​កូដ​តំណាង​ឱ្យខ្លឹម​សារ​ជា​ច្រើន​ផ្សេង​គ្នា ។ ​ក្នុង​នោះ​ក៏​មាន​លេខ​កូដ​ប្រាប់​ពី​កាល​បរិច្ឆេទ​ផលិត​របស់​សម្បក​កង់ ជា​​ប្រយោជន៍​អាច​ឱ្យ​យើង​ដឹង​​ពី​អាយុ​កាល​សម្បក​កង់​រថយន្ត​ដែល​ខ្លួន​បាន​ប្រើប្រាស់។

នៅ​លើ​សម្បក​កង់​អ្នក​​ត្រូវ​ស្វែង​រក​ពាក្យ​ DOT (មក​ពី​ពាក្យ​ពេញ​ថា​ Department of Transportation) ដែល​មាន​លេខ​កូដ ៣ ឃ្លារ​នៅ​ពី​ក្រោយ។ ក្នុង​ចំណោម​លេខ​កូដ​មួយ​ជួរ​នេះ​ ៤ លេខ​ចុង​ក្រោយ​ ជា​លេខ​តំណាង​ឱ្យ​ថ្ងៃ​ខែ​ផលិត​​សម្បក​កង់ ។ ឧទាហរណ៍​ថា​ 1317 មាន​ន័យ​ថា​សម្បក​កង់​ផលិត​នៅ​សប្ដាហ៍​ទី​ ១៣ នៃ​ឆ្នាំ​ ២០១៧ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ឱ្យ​ដឹង​ថា​​សម្បក​កង់​រថយន្ត​មាន​អាយុ​កាល​វែង​ ឬ ខ្លី​អាស្រ័យ​លើ​កត្តា​នៃ​ការ​​​ប្រើ​ប្រាស់ ។ ក្រុមហ៊ុន​រថយន្ត​ជា​ច្រើន​រួម​មាន​ Ford, Nissan, Mercedes-Benz ​សុទ្ធ​តែ​បាន​ណែនាំ​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​ថា ​​គួរ​ប្ដូរ​សម្បក​កង់​ចេញ​ម្ដង​ក្រោយ​អាយុ​កាល​វា​ដល់​ ៦ ឆ្នាំ​ ទោះ​បី​ជា​​មិន​សឹក​ក៏​ដោយ ។ ដោយ​ឡែក​​ក្រុមហ៊ុន​ផលិត​សម្បក​កង់​ Continental និង Michelin វិញបាន​និយាយ​ថា​​ សម្បក​កង់​អាច​មាន​អាយុ​កាល​ដល់ ១០ ឆ្នាំ ប៉ុន្តែ​​អ្នកត្រូវ​ត្រួត​ពិនិត្យ​ឱ្យ​​បាន​ទៀងទាត់ កំឡុង​ពេល​សម្បក​កង់​ចូល​ដល់​វ័យ ៦ ឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម