[ចំណេះដឹងយានយន្ត] បណ្តាផ្នែកនៃប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីនមានដូចជា៖
- បូមទឹក (Water Pump)
- ធុងទឹក (Radiator)
- គម្របធុងទឹក (Radiator cap)
- ប្រដាប់ធ្វើអោយត្រជាក់ប្រេង (Oil Cooler)
- កង្ហារ (Fan)
- ទែម៉ូស្តារ (Thermostat)
- ធុងទឹកបម្រុង, ស៊ុមកង្ហារ(Reservoir tank and fan frame )
- ទុយោររបស់ធុងទឹក(Radiator hose)
- រន្ធផ្លូវទឹក ( By-pass hole)
- រន្ធបំបែក (Water jacket)
នៅពេលដែលម៉ាស៊ីនដំណើរការ បូមទឹកក៏ចាប់ផ្ដើមបូមទឹកចេញពីធុងទឹកទៅកាន់ប្រដាប់ធ្វើអោយត្រជាក់ប្រេង( Oil Cooler ) រួចចូលទៅក្នុងប្លុកស៊ីឡាំង ( Cylinder block ) និង ក្បាលគុយឡាស់ ( Cylinder head ) របស់ម៉ាស៊ីនរួចចូលទៅសំបកទែម៉ូស្តារ ( Thermostat Housing ) ហើយរត់ត្រឡប់ទៅបូមទឹកវិញតាមរយៈរន្ធបំបែក( By-Pass Hole ) ។
ពេលដែលម៉ាស៊ីនដំណើរការក្នុងល្បឿនលឿន ធ្វើអោយម៉ាស៊ីនឡើងកំដៅហើយក៏ផ្ទេរមកកាន់ទឹកដែលហូរនៅចន្លោះប្លុកស៊ីឡាំង។ ពេលដែលកំដៅរបស់ទឹកកើនឡើងចន្លោះសីតុណ្ហភាព(៨០ ទៅ ៩០ អង្សាសេ) ទើបទែម៉ូស្តាបើកអោយទឹកស្អំចូលទៅក្នុងធុងទឹកឬរ៉ាឌីយ៉ាទ័រ ( Radiator ) ហើយបញ្ចុះកំដៅទឹកអោយត្រជាក់នៅចន្លោះសីតុណ្ហភាពសមស្របមួយ ដោយមានជំនួយពីកង្ហារធុងទឹក បន្ទាប់មកបូមទឹកបានបូមត្រឡប់ចូលម៉ាស៊ីនវិញ ដែលដំណើរការនេះវាមានលក្ខណះ Cycle។
លុះធុងទឹកត្រូវកម្តៅធ្វើអោយកើនសំពាធលើសពី 0.9 bar ឡើង ធ្វើឲ្យទឹករីកមាឌនាំឲ្យគម្របធុងទឹកបើកបន្ធូរសំពាធទៅកាន់ធុងទឹកសារគួ ( Reservoir Tank )។
ចំណែកទឹកស្អំម៉ាស៊ីនអាចកើនសម្ពាធចន្លោះពី ៦០ ទៅ ១២៥ kPa ដោយសារការរីកមាឌរបស់ទឹកពេលត្រូវកម្តៅ ដូច្នេះហើយទឹកស្អំម៉ាស៊ីនមិនពុះនោះទេ ទោះបីជាសីតុណ្ហភាពទឹកកើនឡើងដល់១០០អង្សាសេក៏ដោយ។ ដូច្នេះហើយពពុះទឹកមិនកើតមានឡើង នោះវានឹងធ្វើឲ្យប្រសិទ្ធិភាពបញ្ចុះកម្តៅកើនឡើង។ ទឹកស្អំម៉ាស៊ីនជាប្រភេទទឹកដែលពិបាកក្នុងការបំលែង។ ទឹកស្អំម៉ាស៊ីននឹងមិនកកទោះបីប្រើក្នុងអាកាសធាតុត្រជាក់ ទឹកស្អំម៉ាស៊ីនត្រូវបានលាយបញ្ចូលគ្នាជាមួយនឹងសារធាតុបន្ថែម ដើម្បីការពារច្រេះក្នុងប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីនរថយន្ត៕