ត្រឹមមួយសប្តាហ៍ Toyota Yaris Cross Hybrid ទទួលបានការកក់ទុកមុនច្រើនជាង ៥ ពាន់គ្រឿងនៅប្រទេសថៃ

[បរទេស] បន្ទាប់ពីបានដាកចេញជាផ្លូវការកាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ ខណៈពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសថៃ បានធ្វើការប្រកាសថា ក្រុមហ៊ុនទទួលបានការរកក់ទុកនៅរថយន្ត Toyota Yaris Cross Hybrid ចំនួន ៥ ១៦៨ គ្រឿងក្នុងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ មាន ៣ ម៉ូដែលសម្រាបជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ២១ ៣៣៨ ដុល្លារ ដល់ ២៤ ៣១៣ ដុល្លារ ។

រថយន្តនេះ ត្រូវបានផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី DNGA platform ដែលមានប្រវែងសរុប ៤ ៣១០ មីលីម៉ែត្រ, ទទឹង ១ ៧៧០ មីលីម៉ែត្រ, កម្ពស់ ១ ៦១៥ មីលីម៉ែត្រ, ប្រវែងគម្លាតកង់មុខក្រោយ ២ ៦២០ មីលីម៉ែត្រ និងកម្ពស់ពីបាតដី ២៦០ មីលីម៉ែត្រ។ សម្រាប់ការឌីស្សាញមិនមានអ្វីខុសប្លែកពីម៉ូដែលប្រើសាំងនោះទេ ពោលគឺ បំពាក់ជាមួយចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ទំហំកង់ ១៨ អ៉ីញ សំរាប់ទ្វាខាងក្រោយវិញក៏បានបំពាក់នូវមុខងារបិទបើកដោយស្វ័យប្រវត្តិដោយគ្រាន់តែធ្វើការគ្រវៀសជើង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សំរាប់ផ្នែកខាងក្នុងវិញបានបំពាក់ជាមួយកុងទ័រឌីជីថលទំហំ ៧ អ៉ីញ និង អេក្រង់កំសាន្តទំហំ ១០,១ អ៉ីញ ដែលអាចប្រើប្រាស់នូវមុខងារ Apple Carplay & Android Auto រន្ធសាក USB ចំនួន ៤ ទីតាំង កន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំលេង ៦ ចំនុច និងដំបូលកញ្ចក់ panoramic sunroof ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូតកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំងសរុប ១១១ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT និងមានកម្រិតស៊ីប្រេងចនោ្លះពី ៣ លីត្រ ទៅ ៤ លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម