ក្រុមហ៊ុន Land Rover បានអបអរសាទរបន្ទាប់ពីលក់ដាច់រថយន្ត Range Rover Sport សរុបចំនួន ១លានគ្រឿង ចាប់តាំងពីវាចេញលក់ជំនាន់ទី១ ក្នុងឆ្នាំ២០០៥ មក។
រថយន្ត Range Rover Sport គ្រឿងទី ១លាន ត្រូវបានដឹកចេញឲ្យទៅអតិថិជន កាលពីខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែក្រុមហ៊ុនទើបតែបានធ្វើការប្រកាសនាពេលថ្មីៗនេះប៉ុណ្ណោះ។
រថយន្ត Range Rover Sport ស៊េរីឆ្នាំ២០២១ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៦៩ ៥០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក និងអាចឡើងរហូតដល់ទៅ ៩០ ០០០ដុល្លារ សម្រាប់ម៉ូដែល Autobiography Dynamic។
មិនតែប៉ុណ្ណោះ ម៉ូដែល Range Rover Sport SVR ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ១១៥ ៥០០ដុល្លារ ដោយបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ V8 មានកម្លាំង ៥៧៥សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៣វិនាទី ហើយមានល្បឿនអតិបរមាដល់ទៅ ២៨០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈម៉ូដែល SVR Carbon Edition មានតម្លៃចាប់ពី ១៣០ ០០០ដុល្លារឯណោះ៕