Land Rover បញ្ចេញរូបភាព​ teaser នៃរថយន្ត Range Rover Sport ២០២៣ មុខមាត់ថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការនៅខែក្រោយនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Land Rover បានបញ្ចេញរូបភាព teaser រថយន្ត Range Rover Sport ស៊េរីឆ្នាំ ២០២៣ ដោយរថយន្តនេះបានត្រៀមខ្លួនរួចជាសម្រេចក្នុងការបង្ហាញខ្លួននៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ ។ ក្នុងនោះ ក្រុមហ៊ុនមិនបានបញ្ចេញព័ត៌មានច្រើននោះទេ តែបាននិយាយថា “សមាជិកដ៏ស្វាហាប់បំផុតនៃត្រកូល Range Rover ត្រូវបានរចនាឡើងវិញ រួមបញ្ចូលគ្នានៅសមត្ថភាពនៅលើផ្លូវដែលមិនមានគូប្រៀប និងបច្ចេកវិទ្យាឌីជីថល និងតួរថយន្តទំនើបចុងក្រោយបង្អស់” ។

តាមរូបភាព teaser បានបង្ហាញថា ម៉ូដែលនេះនឹងប្រើប្រាស់ការរចនាបែប evolutionary ជាមួយនឹងរូបរាងដ៏ប្រណិត ។ ជាមួយគ្នានេះ រូបថតដែលប្រមាញ់បានពីមុនក៏បានបង្ហាញផងដែរ Range Rover Sport នឹងមានផ្នែកខាងមុខដែលបង្ហាញឲ្យនៅកាតាប៊ូផ្នែកខាងមុខដ៏ទាក់ទាញ ចំណុចដៃទ្វារ និងផ្នែកខាងក្រោយរចនាថ្មីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែករូបភាព teaser ផ្នែកខាងក្រៅមិនត្រូវបានបង្ហាញច្រើននោះទេ ប៉ុន្តែម៉ូដែលនេះនឹងយកលំនាំតាមរថយន្ត Range Rover និងប្រើប្រាស់ជាមួយអេក្រង់កំសាន្តបែបបញ្ឈរ ដែលរំពឹងថាមានទំហំ ១៣,១ អ៊ីញ និងកុងសូលកណ្តាលដែលមានប៊ូតុងបង្វិល អមជាមួយចង្កឹះលេខរចនាបែប classier, ដៃចង្កូតថ្មី និងរន្ធម៉ាស៊ីនត្រជាក់រាងស្លីមជាដើម។

ចំពោះផ្នែកម៉ាស៊ីនអាចរំពឹងថានឹងមានជម្រើសជាច្រើនរួមមានម៉ាស៊ីនចំណុះ ៣,០ លីត្រ turbocharged ទំហំ ៦ ស៊ីឡាំង ដែលផលិតកម្លាំងបាន ៣៩៥ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ ។ ទន្ទឹមនឹងនេះ អតិថិជនក៏អាចជ្រើសរើសម៉ាស៊ីនចំណុះ ៤,៤ លីត្រ Twin-turbo V8 ដែលមានកម្លាំង ៥២៣ សេះ និងកម្លាំងរមួល ៧៤៩ ញ៉ូតុនម៉ែត្រ។ ប្រសិនបើវាមិនគ្រប់គ្រាន់ទេ Range Rover Sport SVR ដែលនឹងមកដល់នាពេលខាងមុខអាចនឹងមានកម្លាំងរហូតដល់ ៦១៧ សេះ ។ យើងក៏អាចរំពឹងថានឹងមានប្រភេទ Plug-in Hybrid ក៏ដូចជាជម្រើសប្រេងម៉ាស៊ូតនៅក្នុងទីផ្សារមួយចំនួនផងដែរ។

គួរបញ្ជាក់ផងដែរ សម្រាប់ព័ត៌មានលម្អិតទាំងស្រុងរបស់រថយន្ត​ Range Rover Sport ក្រុមហ៊ុន Land Rover នឹងបញ្ចេញនៅពេលរថយន្តនេះបង្ហាញខ្លួននៅខែក្រោយនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម