ទីបំផុត ឡាន Nissan GT-R50 មួយគ្រឿងជាង ១លានដុល្លារ កំពុងត្រូវបានដឹកឲ្យអតិថិជនហើយ!

បន្ទាប់ពីបានប្រកាសចេញកាលពីដើមឆ្នាំ២០១៨ រួចមក រថយន្ត Nissan GT-R50 by Italdesign ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ រហូតដល់ខែឧសភា ឆ្នាំ២០២០ ក្រុមហ៊ុន Nissan ក៏បានប្រកាសចេញ GT-R50 by Italdesign ជាផ្លូវការ ជាមួយនឹងតម្លៃខ្លួន ជាង ១លានដុល្លារក្នុងមួយគ្រឿង។

នៅពេលនោះ ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើបានប្រកាសថា អតិថិជនដំបូងនឹងទទួលបានរថយន្តនៅចុងឆ្នាំ២០២០ ហើយក្រោយមកក៏និយាយថា ដើមឆ្នាំ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីពន្យាពេលអស់ជាច្រើន ដោយសារតែមូលហេតុមិនច្បាស់លាស់ នៅទីបំផុត រថយន្ត Nissan GT-R50 by Italdesign កំពុងត្រូវបានដឹកឲ្យទៅអតិថិជន ចំនួន ៥គ្រឿងដំបូងហើយ។

គួរឲ្យដឹងថា រថយន្តនេះត្រូវបានផលិត និងដំឡើងទាំងស្រុងដោយដៃ នៅក្នុងទីក្រុង Moncalieri ប្រទេសអ៊ីតាលី ជាមួយនឹង Option ដែលអតិថិជនកុម្ម៉ង់ដោយផ្ទាល់។

Nissan GT-R50 by Italdesign ប្រើម៉ាស៊ីន twin-turbo ចំណុះ ៣,៨លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៧១០សេះ និងកម្លាំងរមួល ៧៨០ញ៉ូតុនម៉ែត្រ ខ្លាំងជាងម៉ូដែល Nissan GT-R Nismo ដល់ទៅ ១១០សេះឯណោះ។ វានឹងត្រូវផលិតក្នុងចំនួនកំណត់ ៥០គ្រឿង ជាមួយនឹងតម្លៃ ១,០៨លានដុល្លារក្នុងមួយគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម