នេះគឺឡានភីកអាប់ Mercedes-Benz X-Class ប្រភេទពិសេសកង់ ៦

រថយន្ត Mercedes-Benz X-Class ប្រហែលនឹងជិតត្រូវបាន Mercedes-Benz បញ្ចប់ជីវិត ដែលបណ្តាលមកពីចំនួនលក់របស់វា។ បែបនេះហើយទើបត្រូវបានគេកែច្នៃវាអោយក្លាយជារថយន្តប្រភេទភីកអាប់ដែលមានកង់ចំនួន ៦។

វាត្រូវបានដាក់លក់តាមរយ: Classic Youngtimers នៅក្នុងប្រទេសហូឡង់ ក្នុងនាមជា X 350d។ វាត្រូវបានលើកប្រព័ន្ធ Suspensionខាងក្រោមអោយខ្ពស់ជាងមុនចំនួន ១០សង់ទីម៉ែត្រ និងបានបំពាក់ជាមួយថាសកង់ និងសម្បកកង់ប្រភេទ Off-Road, ប៉ាណាខាងមុខរបស់ Panamericana, របារទ្រុងក្រោយ ប្រភេទដែកថែប(Sports bar) រួមជាមួយតួរខ្លួនវែងជាងមុន និងគម្របភក់លើកង់មុខ-ក្រោយដែលស៊ីគ្នាជាមួយតួរខ្លួនថ្មីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត X-Class នេះដំណើការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ Turbocharged V6 មានកម្លាំង ២៥៥សេះ កម្លាំងរមួល ៥៥០ញ៉ូតុនម៉ែត្រ និងដំណើការដោយប្រអប់លេខ ៧វគ្គអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម