បែកធ្លាយរូបរាង Toyota Avanza ឆ្នាំ២០២២ កាន់តែច្បាស់

ត្រឡប់ទៅកាន់ពាក់កណ្តាលខែតុលាកន្លងទៅ រូបភាពនៃរថយន្ត Toyota Avanza Veloz ឆ្នាំ២០២២ ត្រូវបានចែកចាយដោយក្រុមហ៊ុនចែកចាយរថយន្តនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបង្ហាញថាការដាក់លក់ម៉ូឌែលឆ្នាំ ២០២២ថ្មីនេះនឹងខិតជិតមកដល់។ ហើយនាពេលថ្មីៗនេះផងដែរ រូបភាពថ្មីនៃរថយន្ត Toyota Avanza ឆ្នាំ២០២២ ក៏ត្រូវបានគេចែកចាយបន្ថែមទៀត។

បើសិនក្រឡេកទៅមើលការឌីស្សាញផ្នែកខាងមុខនៃម៉ូឌែលទាំងពី យើងឃើញថា Avanza Veloz ឆ្នាំ២០២២ ត្រូវបានឌីស្សាញបែបស្ព័រ និងមានការកាត់ទៅរករថយន្ត RAV4 និង Corolla Crossច្រើន។ ចំណែក Avanza ប្រភេទ Standard ថ្មីនេះផ្នែកខាងមុខនៃរថយន្តមានការឌីស្សាញខុសពីម៉ូឌែលជំនាន់មុន ដោយបានបំពាក់ជាមួយបន្ទះប៉ាណាថ្មី ដែលស្រដៀងគ្នានឹងរថយន្ត Lexus LX600 ឆ្នាំ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯផ្នែកខាងក្រោយ ចង្កៀងក្រោយរបស់ Avanza គឺស្ថិតនៅដាច់ដោយឡែកពីគ្នា ខណៈចង្កៀងរបស់ Veloz ត្រូវបានអូសជាខ្សែបន្ទាត់បីជំហៀងម្ខាងដល់ជំហៀងម្ខាង។

ខណៈពេលវេលានៃការបង្ហាញចេញម៉ូឌែលឆ្នាំ២០២២ នេះជិតមកដល់គេរំពឹងថារថយន្តនេះនឹងត្រូវបានផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង DNGA រថយន្ត Daihatsu។ ហើយនឹងអាចបំពាក់ជាមួយម៉ាស៊ីន turbocharged ចំណុះ ១.០ដូច Toyota Raize ដែលអាចផលិតកម្លាំងបាន ៩៨សេះ ឬម៉ាស៊ីន ១.២លីត្រ ផលិតកម្លាំងបាន ៨៨សេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម