ប្រព័ន្ធហ្វ្រាំងមានបញ្ហា វាបង្កបញ្ហាដល់យើងអ្វីខ្លះ? | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ជាទូទៅការធ្វើដំណើរតាមដងផ្លូវតែងតែត្រូវអោយមានការចាប់ហ្វ្រាំង ឬ ត្រូវបង្ខំឈប់រថយន្តភ្លាមៗ ដែលដាក់បន្ទុកទាំងស្រុងទៅលើប្រព័ន្ធហ្រ្វាំង។ ដើម្បីជាសុវត្ថិភាពដល់ការបើកបរ ប្រព័ន្ធហ្វ្រាំងគឺមានតួនាទីសំខាន់ណាស់ក្នុងការបញ្ឈប់រថយន្ត។ ដូច្នេះអ្នកប្រើប្រាស់រថយន្តទាំងអស់គួរស្វែងយល់ពីបញ្ហាដែលតែងតែកើតឡើងជាញឹបញាប់លើផ្នែកបង្គុំរបស់ ប្រព័ន្ធដែលមានដូចខាងក្រោម៖

ចំណុចទី១៖ ករណីម្ចាស់រថយន្តទាំងអស់ពុំបានសារ៉េស្បែកហ្វ្រាំង និងច្រាលខ្យល់ចេញពីទុយោរហ្រ្វាំងបានល្អទេ វាបានធ្វើឲ្យការជាន់ហ្រ្វាំងរបស់យើងអត់ជាប់ ឬអត់ស៊ី។

ចំណុចទី២៖ បើសិនសឺវ៉ូហ្វ្រាំងមានបញ្ហា វាបណ្តាលធ្វើឲ្យពេលជាន់ហ្វ្រាំង គឺជាប់កង់ទាំង៤ ឬមិនដំណើរការតែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណុចទី៣៖ រ៉េស័រសឺវ៉ូហ្រ្វាំងគាំង ឬខូច ធ្វើឲ្យពេលជាន់ហ្រ្វាំងគឺជាប់កង់ទាំង៤ ឬរថយន្តមិនអាចទៅមុខតែម្តង។

ចំណុចទី៤៖ ការជាន់ហ្វ្រាំងម្តងស៊ីម្តងអត់ ដោយបណ្តាលមកពីស៊ីឡាំងចម្បងមាន​បញ្ហា។

ចំណុចទី៥៖ នៅពេលជាន់ហ្វ្រាំង កើតមានសំលេងចេញពីការកកិតរវាងស្បែកឌីស និងតាំបួ ឬ រ៉ូទ័រ ដោយសារតែស្បែកហ្វ្រាំងអស់ ហើយមិនព្រមផ្លាស់ប្តូរចេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម