ពិព័រណ៌រថយន្តធំបំផុតមួយត្រូវលុបចោល ព្រោះតែវីរុសកូរ៉ូណា

ក្រុមប្រឹក្សាសហព័ន្ធស្វីស Swiss Federal Council បានសម្រេចចិត្តហាមឃាត់កម្មវិធីធំៗទាំងអស់ ដែលមានការចូលរួមពីមនុស្ស ១ ០០០នាក់ឡើងទៅ យ៉ាងហោចណាស់រហូតដល់ថ្ងៃទី១៥ ខែមីនា ស្របពេលដែលការឆ្លងវីរុសកូរ៉ូណាកំពុងកើនឡើង។

វាមានន័យថា កម្មវិធីពិព័រណ៌រថយន្តធំបំផុតមួយ គឺ Geneva Motor Show ប្រចាំឆ្នាំ២០២០ នឹងត្រូវលុបចោល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សាខាងលើបានឲ្យដឹងថា “យើងស្តាយណាស់ដែលត្រូវប្រកាសថា កម្មវិធី 2020 Geneva Motor Show នឹងត្រូវលុបចោល ប៉ុន្តែអ្វីដែលចាំបាច់បំផុត គឺការពារមនុស្ស។”។

គួរឲ្យដឹងថា ដំបូងឡើយកម្មវិធី Geneva Motor Show ត្រូវកំណត់ធ្វើឡើងនៅថ្ងៃទី០២ មីនា នេះ រហូតដល់ថ្ងៃទី១៥ ខែមីនា។ ក្នុងនោះ ក្រុមហ៊ុនរថយន្តធំៗជាច្រើនមកពីជុំវិញពិភពលោក បានត្រៀមបង្ហាញរថយន្តថ្មីៗរបស់ខ្លួនផងដែរ។ យ៉ាងណាក៏ដោយ Geneva Motor Show នឹងសងលុយថ្លៃសំបុត្រទាំងអស់វិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម