[ចំណេះដឹងយានយន្ត] ការទម្លាក់បូមរថយន្តឲ្យមើលទៅឃើញទាបស្ទាយ៍ទាន់សម័យបែបស្ព័រកំពុងត្រូវបានពេញនិយមបំផុតសម្រាប់យុវវ័យ។ទោះយ៉ាងណាក្រៅពីរផ្តល់នូវរូបរាងកាន់តែឡូយឆាយការទម្លាក់បូបអាចមានគុណសម្បត្តិនិងគុណវិបត្តមួយចំនួនដែលអ្នកបើកបរគួរពិចារណាមុនពេលសម្រេចចិត្តទម្លាក់បូម។
- គុណសម្បត្តិ
១. មិនចាញ់ខ្យល់៖ នៅពេលទម្លាក់បូបខ្យល់ឆ្លងកាត់ខាងក្រោមរថយន្តនឹងត្រូវបានកាត់បន្ថយពេលកំពុងបើកបរ ដែលវាឲ្យរថយន្តជ្រែកខ្យល់កាន់តែងាយស្រួលនិងកាន់តែលឿន។ជាក់ស្តែងរថយន្តស្ព័រភាគច្រើនសុទ្ធសឹងផលិតមកទម្លាក់បូមទាបដើម្បីងាយស្រួលបើកបរ និងរត់បានលឿន។
២. បន្ថែមលំនឹង៖ ជាទូទៅការទម្លាក់បូមអាចឲ្យតួរថយន្តកៀកទៅនឹងកង់ដែលជួយឲ្យរថយន្តកាន់តែស្និទ្ធស្នាលទៅនឹងផ្លូវថ្នល់ជាពិសេសផ្តល់លំនឹងបន្ថែមនៅពេលបើកបរ។
៣. កាត់បន្ថយការក្រឡាប់៖ នៅពេលទម្លាក់បូបវានឹងធ្វើឲ្យរថយន្តមានទំនាញចុះក្រោយដែលជួយកាត់បន្ថយហានិភ័យក្រឡាប់នៅពេលបើកបរលឿន។ យ៉ាងណាមិញ ការលើកបូមគឺងាយ ប្រឈមការក្រឡាប់រថយន្តបំផុត។
៤. ផ្តល់ផាសុកភាព៖ អ្នកបើកបររថយន្តទម្លាក់បូមនឹងមានអារម្មណ៍មានទំនុកចិត្ត កាន់តែស្និទ្ធស្នាល និងផាកសុកភាពជាងមុន ដោយសារតែរថយន្តមានលំនឹងល្អ។
- គុណវិបត្តិ
១. ពិបាកទប់ទល់ស្ថានភាពផ្លូវ៖ ពេលទម្លាក់បូមកាន់តែទាប បញ្ហាប៉ះទង្គិចបើកបរលើផ្លូវមានកាន់តែច្រើន។ ជាក់ស្តែងរថយន្តទម្លាក់បូមស័ក្តិសមបើកបរតែលើផ្លូវរាបស្មើប៉ុណ្ណោះ។
២. ឆាប់សឹកកង់៖ ក្នុងករណីខ្លះ ការទម្លាក់បូមអាចធ្វើឲ្យកង់ឆាប់សឹក ហើយពេលខ្លះសឹកមិនស្មើរគ្នា។ ដូចនេះនៅពេលប្តូរកង់គួរត្រួតពិនិត្យកម្រិតទម្លាក់មូមកង់នីមួយៗឲ្យបានត្រឹមត្រូវ។
៣. ប៉ះពាល់ដល់ប្រព័ន្ធផ្សេងៗ៖ ផលអាក្រក់ផ្សេងទៀតនៃការទម្លាក់បូមគឺប្រឈមមុខប៉ះពាល់ទៅលើប្រ័ន្ធមួយចំនួនលើរថយន្តដូចជា ប្រព័ន្ធហ្វ្រាំង គ្រឿងបង្វិលចង្កូត និងដុំកង់រថយន្ត ជាដើម៕