មកស្គាល់ម៉ូតូអគ្គិសនីដែលលេចវត្តមាននៅឯពិព័រណ៍យានយន្តអគ្គិសនី កាលពីថ្ងៃសៅរ៍

[ក្នុងស្រុក] ការតាំងពិព័រណ៍យានអគ្គិសនី និងសម្ភោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី ត្រូវបានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលនិងថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការក្រោមឱវាទ ក្រសួង ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្តប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) តំណាង Energy Lab តំណាង SMMR/GIZ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងសហព័ន្ធសមាគមយានយន្តនៅកម្ពុជាផងដែរ។

ក្នុងនោះផងដែរ កម្មវិធីត្រូវបានធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់សាធារណជន អំពីបច្ចេកវិទ្យា ឧបករណ៍ បរិក្ខារ និងអត្ថប្រយោជន៍នានា នៃយានយន្តអគ្គិសនីសំដៅលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត។ ក្នុងនោះដែលយើងសង្កើតឃើញថាមានចំនួន ៤ ម៉ូឌែលដែលលេចវត្តមាននៅឯពិរពណ៍ យានយន្តអគ្គិសនី រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូតូ MIKU មានជម្រើសចំនួន ២ម៉ូឌែល ដែលរួមមានម៉ូឌែល Super ដែលអាចធ្វើដំណើរបានចម្ងាយ ១៣៥ គីទ្បូម៉ែត្រ ជាមួយនឹងសាកភ្លើងពេញម្តង។ និងម៉ូឌែល MAX បានប្រើប្រាស់ម៉ាស៊ីន Bosch និងម៉ូទ័រអគ្គិសនី ១,២ គីទ្បូវាត់ម៉ោង ដែលអាចធ្វើដំណើរបានចម្ងាយ ៦០ គីទ្បូម៉ែត្រ ជាមួយនឹងសាកភ្លើងពេញម្តង។

  • ម៉ូតូ Voltra Matrix ជាប្រភេទ Scooter ប្រើប្រាស់អគ្គិសនីសុទ្ធ ដែលបានបំពាក់ម៉ូទ័រអគ្គិសនី ១ និងប្រភេទអាគុយ Lithium Li-ion ដែលអោយនូវចម្ងាយបានចម្ងាយ ១០០ គីទ្បូម៉ែត្រ ជាមួយនឹងការសាកភ្លើងពេញម្តង។

  • ម៉ូតូ THADA-OX ជាប្រភេទ Scooter ប្រើប្រាស់អគ្គិសនី ដែលមានថាមពល ១ ២០០វ៉ាត់ និងមានសមត្ថភាពអាចបើកបរបាចម្ងាយ ៦០គីឡូម៉ែត្រ និងមានល្បឿនអតិបរមា ៥០គ.ម/ម៉។

  • ម៉ូតូ Go2 ជាប្រភេទ Scooter ប្រើប្រាស់អគ្គិសនី ដែលបំពាក់ជាមួយម៉ូទ័រអគ្គិសនីទំហំ ៨០០វ៉ាត់ និងអាគុយប្រភេទលីដ្យូម 60V 20Ah ដែលអាចបើកបរបានចម្ងាយរហូតដល់ ៨០គីឡូម៉ែត្រ។

សូមបញ្ជាក់ថាការតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី ត្រូវបានធ្វើឡើងក្នុងការជួយជំរុញឱ្យមានការចូលរួមអភិវឌ្ឍ និងលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាពិភពលោក ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីវិស័យយានយន្ត ដែលជាផ្នែកមួយនៃការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់ (GHG)បណ្តាលឱ្យមានការឡើងកំដៅផែនដី បម្រែបម្រួលអាកាសធាតុ ការធ្លាក់ចុះនូវគុណភាពខ្យល់ និងការបំពុលបរិស្ថាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម