មានត្រឹម១០០ដុល្លារ អាចក្លាយជាម្ចាស់ឡាន GMC Hummer ប្រើអគ្គិសនី ឆ្នាំ២០២២

មុនពេលការប្រកាសចេញរថយន្ត GMC Hummer EV ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ក្រុមហ៊ុនរថយន្តអាមេរិកនេះបានបញ្ជាក់ថា អតិថិជនអាចកក់វាបានត្រឹមតែ ១០០ដុល្លារប៉ុណ្ណោះ។

គួរឲ្យដឹងថា GMC នឹងប្រកាសចេញរថយន្ត Hummer EV នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះតែម្តង។ នៅពេលប្រកាសរួចនៅវេលាម៉ោង ៨យប់ (អាមេរិក) GMC នឹងបើកឲ្យកក់ភ្លាមៗតែម្តងនៅលើគេហទំព័ររបស់ក្រុមហ៊ុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើតាមវីដេអូឃ្លីបខ្លីមួយ GMC បានពិព័រនារថយន្ត Hummer EV ថាជា “Supertruck” ដោយក្នុងនោះវាមានបំពាក់មុខងារពិសេសមួយ ហៅថា “Crab Mode” ដែលអនុញ្ញាតឲ្យវាបង្វិលកង់ ប្រៀបដូចទៅនឹងសត្វក្តាមដើរអីចឹង។

រថយន្ត GMC Hummer EV ត្រូវគេកំណត់ឲ្យចូលរោងចក្រផលិត នៅក្នុងឆ្នាំ២០២១ ជាម៉ូដែលឆ្នាំ២០២២។ GMC ធ្លាប់បានអះអាងថា រថយន្តភីកអាប់ដំណើរការដោយថាមពលអគ្គិសនីនេះ នឹងមានកម្លាំងរហូតដល់ទៅ ១ ០០០សេះ ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម