មិនដល់១ខែផងក្រុមហ៊ុន Tesla នៅចិនបញ្ចុះតម្លៃរថយន្ត Model 3 Long Range ជាង១ពាន់ដុល្លារ

ក្រុមហ៊ុន Tesla ប្រចាំប្រទេសចិនបានប្រកាសកាត់បន្ថយតម្លៃរថយន្ត Tesla Model 3 Long Range (RWD) របស់ខ្លួនចំនួន ១០ ០០០យន់ ឬស្មើនិងប្រមាណ ១ ៤០០ដុល្លារ មកនៅត្រឹមតែតម្លៃ ២៥៩ ៥០០យន់ ស្មើនិងប្រមាណ ៣៦ ០៧០ដុល្លារ។ ការសម្រេចចិត្តនេះធ្វើឡើងបែបវាហាក់ដូចលឿនពេក ដោយសាររថយន្ដរបស់ពួកគេដាក់លក់មិនទាន់បានមួយខែផង។

Tesla China slashes Model 3 Long Range price by 1,400 USD less than a month after launchសម្រាប់រថយន្ត Model 3 Long Range RWD ផ្ដល់ជូនរយៈចម្ងាយបើកបរបាន ៨៣០គីឡូម៉ែត្រ ពេលសាកថ្មមួយពេញនិងអាចបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេលត្រឹមតែ ៥.២ វិនាទី។ រថយន្ដនេះត្រូវបានដាក់លក់ដំបូងនៅថ្ងៃទី ១២ ខែសីហា ជាមួយនឹងតម្លៃចាប់ផ្តើម ២៦៩ ៥០០ យន់ ឬស្មើនិងប្រមាណ ៣៧ ៤៧០ដុល្លារ។ តម្លៃថ្មីដែលត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Tesla មានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។

Tesla launches new Model 3 variant with 830 km range in China - CnEVPost
ការកែសម្រួលតម្លៃចុងក្រោយនេះធ្វើឡើងស្របពេលជាមួយការបង្ហាញខ្លួនរបស់ម៉ូឌែល Model Y L នៅលើទីផ្សារប្រទេសចិននៅថ្ងៃទី ១៩ ខែសីហា។ រថយន្ត Model Y L ត្រូវបានដាក់លក់ជាមួយនឹងតម្លៃចាប់ផ្តើម ៣៣៩ ០០០ យន់ ឬស្មើនិងប្រមាណ ៤៧ ១២០ដុល្លារ។ អ្នកដែលស្គាល់ច្បាស់ពីក្រុមហ៊ុន Tesla ប្រចាំប្រទេសចិនម្នាក់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយចិន National Business Daily ហៅកាត់ថា (NBD) បានថាលើកឡើងថា៖«ពិចារណាលើការកំណត់រចនាសម្ព័ន្ធបច្ចុប្បន្ន តម្លៃនេះនៅតែមានភាពទាក់ទាញខ្លាំង»។

យោងតាមសារព័ត៌មាន NBD ក្រុមហ៊ុន Tesla កំពុងប្រឈមមុខនិងទីផ្សារដែលកាន់តែមានការប្រកួតប្រជែងខ្លាំងឡើងនៅប្រទេសចិន។ ទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើររបស់ចិន (CPCA) បានបង្ហាញពីការធ្លាក់ចុះនៃការលក់ពីរោងចក្រ Shanghai Gigafactory របស់ក្រុមហ៊ុន Tesla។ នៅខែកក្កដា ឆ្នាំ ២០២៥ ការលក់បានឈានដល់ ៦៧ ០០០គ្រឿង ដែលជាការថយចុះ ៨.៤% បើប្រៀបធៀបនឹងចំនួនរថយន្ដ ៧៤ ០០០ គ្រឿងដែលបានលក់នៅខែកក្កដា ឆ្នាំ ២០២៤ និងធ្លាក់ចុះ ៥.២% ពីចំនួន ៧១ ០០០ គ្រឿងនៅខែមិថុនា ឆ្នាំ ២០២៥។ សរុបរួម ការលក់របស់ក្រុមហ៊ុន Tesla នៅប្រទេសចិនពីខែមករាដល់ខែកក្កដា ឆ្នាំ ២០២៥ មានចំនួនប្រហែល ៤៣២ ០០០គ្រឿង ដែលជាការថយចុះ ១៣.៦% ពីចំនួន ៥០០ ០០០ គ្រឿងក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤។

Tesla introduces long range Model 3 in China - Meroautoដើម្បីឆ្លើយតបទៅនឹងសម្ពាធទីផ្សារទាំងនេះ ក្រុមហ៊ុន Tesla បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការដាក់បង្ហាញរថយន្ដម៉ូឌែលថ្មីនិងយុទ្ធសាស្ត្រនៃការកំណត់តម្លៃ។ ក្រៅពីម៉ូឌែល Model 3 Long Range RWD និង Model Y L ទើបនឹងដាក់លក់ថ្មីៗនេះ ក្រុមហ៊ុនក៏កំពុងត្រៀមដាក់បង្ហាញ Model Y មានការះអាប់ដេតបន្ថែមធ្វើយ៉ាងណាមានតម្លៃសមរម្យជាងមុន។ ក្នុងអំឡុងពេលប្រកាសលទ្ធផលប្រចាំត្រីមាសទី ២ ឆ្នាំនេះ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានថ្លែងថា៖«រថយន្តដែលមានតម្លៃសមរម្យ ដែលគ្រោងនឹងដាក់លក់នៅដំណាច់ឆ្នាំនេះនឹងក្លាយជាម៉ូឌែល Model Y ទទួលបានអាប់ដេតថ្មី ដោយការផលិតទ្រង់ទ្រាយធំត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅពេលខាងមុខនេះ»៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម