រថយន្តអគ្គិសនី AUDI E7X ផលិតជាពិសេសសម្រាប់ទីផ្សារចិន សាកមួយពេញអាចបើកបរលើសពីចម្ងាយ ៧៥០ គីឡូម៉ែត្រ

រថយន្ត AUDI E7X ត្រូវបានផលិតឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុន SAIC បានដាក់បង្ហាញជាផ្លូវការនូវនៅលើឆាកនៃពិពរណ៍យានយន្ដ Beijing Auto Show 2026។ នេះគឺជាម៉ូឌែលទីពីររបស់ប្រេន AUDI ផលិតជាពពិសេសសម្រាប់ទីផ្សារប្រទេសចិន គ្មានរូបសញ្ញាកងចំនួន៤ បន្ទាប់ពីម៉ូឌែល E5 Sportback។

AUDI E7X electric SUV surpassed Xiaomi YU7 and Porsche Macan on trackរថយន្ត E7X ត្រូវបានរចនាតាមលំនាំម៉ូឌែល E5 Sportback ដោយមានផ្នែកខាងមុខរាងស្រឡូន ជាមួយនឹងការរចនាបែប “រង្វង់ព័ទ្ធជុំវិញពណ៌ខ្មៅ”។ បន្ថែមពីនេះវាក៏មានបំពាក់នូវប៉ាណាខាងមុខជិតឈឹង លេងបន្ថែមជាមួយនឹងស៊ុមពន្លឺ ជាមួយភ្លើងរាងត្រីកោណជាង ១ ០០០ គ្រាប់ឡើងយ៉ាងរស់រវើក។

រថយន្ដនេះក៏មានបំពាក់នូវភ្លើងបំភ្លឺពេលថ្ងៃរាងស្លីម និងចង្កៀងមុខប្រភេទ Digital Matrix LED បែបបញ្ឈរ។ នៅផ្នែកជំហៀងប្រើប្រាស់នូវកញ្ចក់មើលក្រោយបែបឌីជីថល, ទ្វារដែលគ្មានស៊ុមកញ្ចក់និងកញ្ចក់ការពារខ្យល់ខាងមុខដែលមានជម្រាលខ្លាំង រត់ទៅរកដំបូលរាងទាបទៅផ្នែកខាងក្រោយ។ ចំណុចលេចធ្លោផ្សេងទៀត រួមមានដៃទ្វារបង្កប់ជាប់តួខ្លួន, ថាសកង់ដែលរចនាឡើងដើម្បីកាត់បន្ថយភាពទប់នៃខ្យល់ និងចង្កៀងក្រោយមានរាងពងក្រពើព័ទ្ធជុំវិញ។

The all-new AUDI E7X has been launched, boasting a range of over 700 km on a single charge.បើនិយាយពីទំហំវិមាត្រខាងក្រៅរបស់រថយន្ដ E7X មានប្រវែងបណ្តោយ ៥,០៤៩ មីលីម៉ែត្រ, ទទឹង ១,៩៩៧ មីលីម៉ែត្រ និងកម្ពស់១,៧១០ មីលីម៉ែត្រ ជាមួយនឹងប្រវែងគម្លាតកង់មុខក្រោយ ៣,០៦០ មីលីម៉ែត្រ។ ជាទំហំប៉ុណ្ណឹងនមានន័យថាវាស្ថិតនៅក្នុងរថយន្តប្រភេទ Crossover។

ចូលមកដល់ផ្នែកខាងក្នុងបំពាក់មកជាមួយចង្កូតរាងសំប៉ែតផ្នែកខាងក្រោមនិងអេក្រង់ប៉ាណូរ៉ាម៉ាកម្រិត 4K លាតសន្ធឹងពេញទទឹងតាប្លូ។ អេក្រង់នេះមានទំហំរហូតដល់ ៥៩ អ៊ីញ និងមានបង្ហាញរូបភាពវីដេអូពីកញ្ចក់កាមេរ៉ាចំហៀងនៅត្រង់ជ្រុងសងខាងនៃអេក្រង់ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi E7X electric crossover unveiled: 751 km range, 900-volt techទោះបីជាបច្ចេកវិទ្យាគឺជាចំណុចស្នូលក៏ពិតមែន ប៉ុន្តែ AUDI ក៏មិនបានបំភ្លេចនូវភាពប្រណីតនោះដែរ ដោយរថយន្ដនេះត្រូវបានបំពាក់ដោយស្បែកប្រភេទ Nappa ព្រមទាំងការតុបតែងដោយឈើលំដាប់ខ្ពស់។ បន្ថែមពីនេះ វាក៏មានការរចនាផ្ទៃខាងក្នុងទ្វារបែបឆ្នូតៗ, ភ្លើងលម្អខាងក្នុងនិងបំពាក់ឧបករណ៍បំពងសម្លេង Bose មានរហូតដល់ ២៦ គ្រាប់។ ចំពោះដំបូលរបស់រថយន្ដនេះជាប្រភេទដំបូលកញ្ចក់ ចែកចេញជាពីរផ្នែក មានបច្ចេកវិទ្យា smart-dimming អាចកំណត់កម្រិតពន្លឺនៃកញ្ចក់បានច្រើនកម្រិតតាមតម្រូវការ។

ម៉ូឌែល E7X ត្រូវបានដាក់លក់ក្នុងជម្រើសកៅអី ៤ និងកៅអី ៥។ ក្នុងនោះ ជម្រើសកៅអី ៤ គឺជាចំណុចលេចធ្លោបំផុត ដោយសារវាមានកៅអីក្រោយ ដាច់ដោយឡែកពីគ្នាជាប្រភេទកៅអី zero-gravity អាចផ្អែកបានដល់ទៅ ១២០ ដឺក្រេ និងមានមុខងារម៉ាស្សាដល់ទៅ ១៦ ចំណុច ព្រមទាំងប្រព័ន្ធបញ្ជាដោយប្រើខ្យល់ ដែលមានពោងខ្យល់ចំនួន ២៣ គ្រាប់។ កៅអីទាំងនោះ ក៏មកជាមួយនូវបង្អែកក្បាលអាចកែតម្រូវបាន ៤ ទិសដៅ និងកន្លែងដាក់ជើងដែលបញ្ជាដោយអគ្គិសនីផងដែរ។

AUDI E7X: China-exclusive sister brand unveils its first SUV | Audi MediaCenter ក្រឡេកទៅមើលតំបន់កៅអីរបស់អ្នកដំណើរផ្នែកខាងក្រោយបានបំពាក់ជាមួយអេក្រង់កម្សាន្ដទំហំ ២១.៤ អុីញ អាចទម្លាក់ចុះមកពីពិដានរថយន្ត អាចបញ្ជាបានតាមរយៈការប្រើសម្លេងសំឡេង តេឡេបញ្ជា ឬការប៉ះផ្ទាល់លើអេក្រង់។ បើនិយាយពីបច្ចេកវិទ្យាវិញ AUDI E7X មានបំពាក់នូវ AUDI Assistant 2.0 គឺជាជំនួយការក្នុងរថយន្តដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) មានសមត្ថភាពលើសពីការបញ្ជាដោយសំឡេងធម្មតា។ ប្រព័ន្ធនេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុន ByteDance មានតួនាទីគ្រប់គ្រងមុខងារយានយន្ត ឆ្លើយសំណួរអំពីការធ្វើចររាណ៍ និងចម្ងាយផ្លូវដែលនៅសល់ ចាក់តន្ត្រី និងអាចជជែកកម្សាន្តបានលើស្ទើរតែគ្រប់ប្រធានបទទាំងអស់។

លើសពីនេះរថយន្ត ADUI E7X ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង Advanced Digitized Platform និងបំពាក់នូវប្រព័ន្ធស្ថាបត្យកម្មសាកថ្មកម្លាំង ៩០០ វ៉ុលអនុញ្ញាតឲ្យវាអាចរសាកថ្មពី ១០% ទៅ ៨០% ចំណាយពេលត្រឹមតែ ១៣ នាទីប៉ុណ្ណោះ។ អតិថិជនក៏នឹងទទួលបានជម្រើសកញ្ចប់អាគុយទំហំ ១០០ និង ១០៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយផ្លូវលើសពី ៧៥០ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។

AUDI's New SUV Delivers 670 HP and 13-Minute Charging—But It's Not Coming Here - Autoblogក្រុមហ៊ុន AUDI បានបញ្ចេញនូវលក្ខណៈបច្ចេកទេសអំពីសមត្ថភាពរបស់រថយន្ដនេះមួយចំនួនប៉ុណ្ណោះ ប៉ុន្តែបានបញ្ជាក់ថា នឹងមានប្រភេទប្រើប៉ុងខាងក្រោយ (rear-wheel drive) អាចផលិតកម្លាំងបាន ៤០២ សេះ និងកម្លាំងរមួល ៥០០ ញូតុនម៉ែត្រ។ អតិថិជនក៏អាចជ្រើសរើសប្រភេទរថយន្តប៉ុង២ (all-wheel drive) អាចផលិតកម្លាំងបារហូតដល់ ៦៧១ សេះ កម្លាំងរមួល ៨០០ ញូតុនម៉ែត្រ និងអាចនេះអាចបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេលត្រឹមតែ ៣.៩ វិនាទី ប៉ុណ្ណោះ។

ចំណុចលេចធ្លោចុងក្រោយរបស់ AUDI រួមមាន ប្រព័ន្ធបត់កង់ទាំងបួននិងប្រព័ន្ធជំនួយការបើកបរ AUDI 360 Driving Assist ប្រើប្រាស់បច្ចេកវិទ្យា Lidar។ ប្រព័ន្ធនេះត្រូវបានសហការអភិវឌ្ឍជាមួយក្រុមហ៊ុន Momenta និងត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងសម្រាប់ស្ថានភាពចរាចរណ៍ដ៏ស្មុគស្មាញ និងស្ថានភាពបើកបរដ៏វិសេសវិសាលនៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម