រថយន្តអគ្គិសនី Honda M-NV ចេញលក់លើទីផ្សារប្រទេសចិន សាកមួយពេញជិះបាន ៤៨០គ.ម

ក្រុមហ៊ុន Dongfeng-Honda បានធ្វើការចេញលក់នូវរថយន្តអគ្គិសនី M-NV លើទីផ្សារប្រទេសចិនជាផ្លូវការ ជាមួយតម្លៃចាប់ពី ២១ ៥០០ដុល្លារ។

រថយន្ត M-NV ត្រូវបានផលិតឡើងដោយផ្អែកលើរថយន្ត HR-V។ មានប្រវែងសរុប ៤ ៣២៤មីលីម៉ែត្រ, ទទឹងប្រវែង ១ ៧៨៥ម៉លីម៉ែត្រ, កម្ពស់ ១ ៦៣៧មីលីម៉ែត្រ, ប្រវែងពីកង់មុខដល់កង់ក្រោយ ២ ៦១០មីលីម៉ែត្រ និងទម្ងន់ ១ ៦១០គីឡូក្រាម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅរថយន្ត M-NV បានប្រើប្រាស់ជាមួយចង្កៀងមុខ, អំពូលបំភ្លឺពេលថ្ងៃ និងអំពូលកាត់ប្រភេទ LED, ដំបូល Panoramic និងថាសកង់ទំហំ ១៨អ៊ីញ។ រីឯផ្នែកខាងក្នុងបំពាក់ជាមួយ កុងទ័របង្ហាញព័ត៌មានទំហំ ១២,៣អ៊ីញ, កៅអីអ្នកបើកបរអាចបញ្ជាបាន ៦ទិសដៅ, កៅអីអ្នកដំណើរខាងមុខអាចបញ្ជាបាន ៤ទិសដៅ, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ និងឧបករណ៍តន្ត្រីចំនួន ៦គ្រាប់។

រថយន្តនេះដំណើរដោយម៉ូទ័រអគ្គិសនីចំនួនមួយមានកម្លាំង ១៦០សេះ និងកម្លាំងរមួល ២៨០ញ៉ូតុនម៉ែត្រ។ ដោយម៉ូទ័រអគ្គិសនិនេះទទួលបានថាមពលពីកញ្ចប់អាគុយ Lithium-ion  ដោយសាកថ្មមួយពេញអាចបើកបរបានចំងាយ ៤៨០គីឡូម៉ែត្រ។ ហើយសាកថ្មក្នុងកម្រិតចាប់ពី ៣០-៨០% ប្រើប្រាស់ពេល ៣០នាទី សម្រាប់ដុំសាកថ្ម DC Fast Charge ឬ ដុំសាកថ្មល្បឿនយឺត AC សាកថ្មក្នុងកម្រិតចាប់ពី ៥-១០០% ប្រើប្រាស់ពេល ១០ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម