Mercedes-Maybach S 680 ស៊េរីទំនើបដំបូងគេតម្លៃខ្ទង់ ៧៤ មុឺនដុល្លារ បង្ហាញខ្លួននៅវៀតណាម

Mercedes-Maybach S680 ត្រូវបាននាំចូលទៅប្រទេសវៀតណាមដោយអ្នកចែកចាយឯកជនដែលមានជំនាញខាងរថយន្ត Supercar និងរថយន្តទំនើបនៅទីក្រុងហូជីមិញ។ ផ្នែក​ខាង​ក្រៅ​របស់​រថយន្ត​មាន​រចនាបែប two-tone style ដោយ​រួម​បញ្ចូល​ពណ៌​ Rubelliot red និង Kalahari Gold។

នេះជាប្រភេទរថយន្តដ៏ទំនើបបំផុតរបស់ម៉ូដែល S-Class ជំនាន់ថ្មី បំពាក់ជាមួយម៉ាស៊ីនចំណុះ ៦.០​ លីត្រ Turbo ភ្លោះ V12 លេខកូដ M279 ដែលរួមផ្សំជាមួយម៉ាស៊ីន EQ Boost mild hybrid system បង្កើតកម្លាំងបាន ៦២១ សេះ និងកម្លាំងរមួល ១០០០ ញូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៩ វគ្គ និងប្រព័ន្ធ all-wheel drive system ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើប្រៀបទៅនឹង S-Class តួវែង ម៉ូដែល S-Class Maybach វាមានប្រវែងវែងជាង ១៨០​​ មីលីម៉ែត្រ ជាមួយការអាប់ដេតនៅផ្នែកខាងក្នុងកាន់តែទំនើប ខណៈរថយន្ត limousine បានបំពាក់ជាមួយថាសកង់ទំនើបបំផុតទំហំ ២១ អ៊ីញ ប្រភេទ Multi-spoke ។

ដោយផ្នែកខាងក្នុងរបស់រថយន្តនេះមានអេក្រង់បង្ហាញចំនួន ៥ រួមទាំងអេក្រង់ OLED នៅកណ្តាលកុងសូល​ ទំហំ ១២,៨ អ៊ីញ, អេក្រង់ព័ត៌មានកំសាន្ត ១២,៣ អ៊ីញ និងបានបន្ថែមអេក្រង់នៅកៅអីខាងក្រោយផងដែរ ។

រថយន្តនេះក៏មានឧបករណ៏បំពងសំឡេងប្រភេទ Burmester, ចង្កូតដៃស្រោបដោយស្បែក Nappa និង កៅអីមុខងារកម្តៅ ខណៈគ្រឿងបរិក្ខារនៅកៅអីខាងក្រោយដូចជា កៅអីម៉ាស្សាមុខងារកម្តៅ អេក្រង់កំសាន្ត២ និងកន្លែងទុកដាក់ឥវ៉ាន់ជាដើម។

Mercedes-Benz បានដាក់ការបញ្ជាទិញម៉ូដែល S 680 Maybach នៅក្នុងប្រទេសវៀតណាមជាមួយតម្លៃប្រហែល ៧៤៤,៩៦០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម