របៀបត្រួតពិនិត្យប្រព័ន្ធគ្រឿងក្រោមរថយន្តរបស់អ្នកដោយខ្លួនឯង | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ម្ចាស់រថយន្តជាច្រើនចាប់ផ្តើមដឹងថារថយន្តរបស់ពួកគេមានបញ្ហា ដោយសារការបើកបរមានសភាពខុសធម្មតា ដោយមានសំឡេងរំខាន ឬរថយន្តគ្រវីនៅពេលបើកបរលើផ្លូវរលាក់ជាដើម។ ដូច្នេះការត្រួតពិនិត្យរថយន្តជាប្រចាំមុនពេលបើក វាមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់រថយន្តទាំងអស់ ជាពិសេសទៅលើប្រព័ន្ធគ្រឿងក្រោមរបស់រថយន្ត។ បន្ថែមពីនេះជារៀងរាល់ ៣ខែម្តង បងប្អូនទាំងអស់គ្នាប្រាកដជាត្រូវទៅប្តូរប្រេងនៅតាមយាន្តដ្ឋានផ្សេងៗ ដូច្នេះបងប្អូនគួរតែត្រួតពិនិត្យប្រព័ន្ធគ្រឿងក្រោមរថយន្តរបស់បងប្អូន ឬបងប្អូនទាំងអស់គ្នាអាចត្រួតពិនិត្យដោយខ្លួនឯងផ្ទាល់។

តែការអនុវត្តត្រួតពិនិត្យប្រព័ន្ធគ្រឿងក្រោមដោយខ្លួនឯងលើកដំបូង អាចជួបបញ្ហាប្រឈមបន្តិចបន្តួច ដូច្នេះ​ការដឹងពីតួនាទីរបស់ផ្នែកនៃគ្រឿងក្រោមរថយន្ត ដោយការសាកសួរ ឬស្តាប់ការពិពណ៌នាពីកំហូចរបស់រថយន្តពីជាងជំនាញមកកាន់អ្នក វាអាចមានប្រយោជន៍សម្រាប់អ្នកក្នុងការវិភាគបញ្ហាគ្រឿងក្រោមដោយខ្លួនឯងបាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • សម្រាប់សម្ភារៈចាំបាច់ដែលអ្នកត្រូវការ រួមមាន៖ ពិលសម្រាប់បំភ្លឺ, ស្រោមដៃ, ជើងទម្រ, វែនតាសុវត្ថិភាព, កំណល់ និងដូយក្រពើ។

  • ជំហានទី១ ធ្វើការតេស្តបើកបរឡាន បើកបរឡានដោយខ្លួនឯង ដើម្បីធ្វើការផ្ទៀងស្តាប់សំលេងឬរំញ័រ ដែលកើត
    មានពេលបើកបរដោយចំហបង្អួចឡានហើយព្យាយាមសម្គាល់ទីតាំងរបស់សំឡេងដែលលឺចេញនោះថាតើវាអាចលឺមកពីខាងមុខ ឬខាងក្រោយរថយន្ត។

  • ជំហានទី២ មើលផ្នែកខាងក្រៅនៃរថយន្ត នៅពេលដែលប្រមូលព័ត៌មានបានពីការបើកបរ សូមរកកន្លែងចត
    រថយន្តហើយដាក់ហ្រ្វាំងដៃ។ ត្រូវទុករថយន្តអោយត្រជាក់ ជៀសវាងរលាកស្បែកពេលចាប់ផ្តើមត្រួតពិនិត្យ។ ត្រូវពាក់ស្រោមដៃហើយយកពិលមកបំភ្លឺកន្លែងដែលមានសំលេង។

  • ជំហានទី៣ សង្កត់ឡានចុះឡើង ដាក់ដៃអ្នកដោយប្រុងប្រយ័ត្នទៅលើថ្នេរឡាន រួចសង្កត់ឡានអ្នកអោយ
    ខ្លាំងល្មមហើយដកដៃចេញ រួចសង្កេតមើលបើឡាននោះលោតចុះឡើងៗ នោះបូមនឹងកបូមគឺនៅល្អ តែបើសង្កត់ទៅរឹងខ្លាំងមិនលោះចុះឡើងទេ បានន័យថាបូមខូចហើយ។ ព្យាយាមធ្វើបែបនេះនៅជ្រុងទាំង៤នៃរថយន្ត ដើម្បីអាចវិនិច្ឆ័យបាន។

  • ជំហានទី៤ ដូយឡានដាក់លើជើងទម្រ បន្ទាប់ពីសាកល្បងលើបូមហើយ ដូយឡានឡើងហើយយកជើងទម្រមកដាក់ពីក្រោម រួចកល់កំណល់ដើម្បីការពារពីការរអិល ដោយត្រូវប្រាកដថាសំបកកងរថយន្តផុតពីដីអាចបង្វិលបាន។ បន្ទាប់មកយកដៃរបស់អ្នកទាំងពីរដាក់ផ្នែកខាងលើ និងខាងក្រោមអោយជាប់ផ្ទៃសំបកកង់ ហើយសាក់រង្កៀកមើលបើមានសឺខ្លាំងមានន័យថាវាខូចរ៉ូឡឺម៉ង(ប្រដាង)ឬអាប់ហ៊ុ្វយសេហើយ។ រួចហើយដាក់ដៃរបស់អ្នកទាំងពីរនៅផ្នែកខាងឆ្វេង និងខាងស្តាំជាប់សំបកកង់ ហើយសាកករង្កៀកមើល បើមានសឺឬញាក់ខ្លាំងបានន័យថាវាខូចរ៉ូទីលចង្កូតហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម