សាខា BYD ថ្មីមួយបន្ថែមទៀត សម្ភោធបើកដំណើរការជាផ្លូវការ ទីកន្លែងធំទូលាយ និងផាសុកភាព (មានវីដេអូ)

នាថ្ងៃទី ២៤ ខែកុម្ភះ ឆ្នាំ២០២៤ ក្រុមហ៊ុន KHIEV Auto Co., Ltd ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយរថយន្តអគ្គិសនី BYD នៅកម្ពុជា បានធ្វើការសម្ពោធនូវអគារតាំងបង្ហាញរថយន្តរបស់ខ្លួន គឺសាខា BYD Monivong Branch ក្រោមការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ មន្រ្តីពាក់ព័ន្ធ ជាពិសេស ភ្ញៀវកិត្តិយស និងសារព័ត៌មានជាច្រើនស្ថាប័ន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់សាខា BYD Monivong ស្ថិតនៅលើផ្លូវលេខ93 កែងផ្លូវលេខ322 សង្កាត់បឹងកេងកង1 រាជធានីភ្នំពេញ ជាមួយទីតាំងធំទូលាយ បំពាក់បរិក្ខាទំនើបៗ រួមទាំងការតាំងបង្ហាញនូវរថយន្ត BYD ជាច្រើនម៉ូឌែលដូចជា BYD Dolphin, BYD e2, BYD Atto3 និង BYD Han សម្រាប់បងប្អូនជម្រើសរើសបានយ៉ាងសំបូរបែបផងដែរ។

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ លោកឧញ្ញា លឹម កុកឡុង នាយកប្រតិបត្តិនៃក្រុមហ៊ុន KHIEV Auto Co., Ltd បានមានប្រសាសន៍ថា” ថ្ងៃនេះខ្ញុំពិតមានភាពរំភើប និងរីករាយយ៉ាងខ្លាំងនៃជំហានដំបូងរបស់ក្រុមហ៊ុនយើងខ្ញុំក្នុងការឈានចូលជាផ្នែកមួយនៃការ អភិវឌ្ឍន៍ពណ៌បៃតងក្នុងប្រទេសយើង និង ជំរុញការផ្លាស់ប្តូរថាមពលសស្អាតក្នុងស្រុក។  ហើយខ្ញុំសូមអរគុណយ៉ាងក្រៃលែងសម្រាប់វត្តមាន ភ្ញៀវកិត្តិយសដែលបានមកចូលរួមក្នុងកម្មពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុនយើងខ្ញុំថ្ងៃនេះ ហើយខ្ញុំក៏សង្ឃឹមថា ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រីទាំងអស់ចូលរួមផ្សព្វផ្សាយ និងចូលរួមជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ជាពិសេសរថយន្ត BYD ដ៏ល្បីល្បាញទូទាំងពិភពលោកមួយនេះអោយបានកាន់តែច្រើនឡើង ដើម្បីចូលរួមលើកកំពស់សេដ្ឋកិច្ចគ្រួសាររបស់បងប្អូនយើងតាមរយៈការកាត់បន្ថយចំណាយដែល កើតឡើងដដែលៗទៅលើប្រេងឥន្ធនៈនិងតំហែទាំលើម៉ាស៊ីន។”

លោកឧញ្ញា លឹម កុកឡុង នាយកប្រតិបត្តិនៃក្រុមហ៊ុន KHIEV Auto Co., Ltd

គួររំលឹកផងដែរថា BYD គឺជាក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ដែលផ្តោតលើការច្នៃប្រឌិតបច្ចេកវិទ្យាដើម្បីជីវិតកាន់តែប្រសើរ។ BYD ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ 1995 បន្ទាប់ពីរយៈពេលជាង 20 ឆ្នាំនៃការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រុម ហ៊ុនបានបង្កើតសួនឧស្សាហកម្មជាង 30 កន្លែងនៅទូទាំងពិភពលោក ហើយបានដើរតួនាទីយ៉ាងសំខាន់នៅក្នុង ឧស្សាហកម្មទាក់ទងនឹងអេឡិចត្រូនិចដូចជាថាមពលបង្កើតថ្មី ផ្លូវដែក ជាពិសេសគឺរថយន្តអគ្គីសនីផងដែរ។ គ្រប់រថយន្តរបស់ BYD ត្រូវបានផលិតឡើងដោយទុកដាក់ ខ្ពស់លើផាសុកភាព គុណភាព និងសុវត្ថិភាព។ មិនត្រឹមតែប៉ុណ្ណោះការរចនារថយន្ត BYD គឺផ្តោតលើមុខងារបច្ចេក វិទ្យាទំនើប បង្កើនប្រសិទ្ធិភាព និង ចម្ងាយក្នុងការបើកបរ ជាមួយនឹងភាពទាក់ទាញផ្នែកសោភ័ណភាពដែលរចនា យ៉ាងស្រស់ស្អាតទាំងខាងក្នុងនិងខាងក្រៅ។

នៅក្នុងនោះផងដែរ ក្រុមការងារទាំងអស់របស់ KHIEV Auto Co., Ltd បាននឹងកំពុងរង់ចាំបម្រើអតិថិជនទាំងអស់ដោយស្នាមញញឹម ចាប់ពីថ្ងៃនេះតទៅនៅសាខា BYD Monivong សម្រាប់ព័ត៌មានបន្ថែម ឬបងប្អូនចង់សាកសួរអ្វីបន្ថែម បងប្អូនអាចធ្វើការទាក់ទងទៅកាន់ទំព័រ Facebook: BYD Monivong Branch ឬលេខទំនាក់ទំនងផ្នែកលក់

ផ្ទាំងផ្សាយពាណិជ្ជកម្ម