ស្រលាញ់ទម្លាក់លេខ! Maybach Pullman ឆ្នាំ ២០១៩ ជិះ ១០០ គ.ម៉ស៊ី ១៤ លីត្រ តម្លៃតែ ៦សែនដុល្លារប៉ុណ្ណោះ

ថ្មីៗនេះ​ក្រុមហ៊ុន Mercedes បាន​បញ្ចេញរថយន្តកំពូលប្រណីតខ្លួន គឺ Maybach Pullman ដែលបំពាក់​ប៉ាណា​ខាង​មុខ​ថ្មី បំផុស​គំនិតតាមម៉ូដែល Vision Mercedes-Maybach 6 Concept។

វា​ប្រើ​យ៉ាន់​ប្រឡោះ ១០ ដ៏​រឹងមាំ ទំហំ ២០ អ៊ីញ ហើយ​​មាន​ពណ៌​ឲ្យ​ជ្រើសរើស​ជា​ច្រើន រួម​ទាំង ពណ៌​លាយ​គ្នា ២ ពណ៌​ទៀត​ផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែក​ខាង​ក្នុង រថយន្ត Mercedes-Maybach Pullman ផ្តល់​ពណ៌​ថ្មី​យ៉ាង​ពិសេស ដូច​ជា ពណ៌​ប្រផេះ (Magma Grey) , ពណ៌​ត្នោត (Mahogany Brown) និង ពណ៌​ខៀវ (Silk Beige/Deep Sea Blue) ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ វាមាន​​បំពាក់​កាមេរ៉ា​ខាង​មុខ​រថយន្ត ដែល​អនុញ្ញាត​ឲ្យ​អ្នក​ដំណើរ​នៅ​ផ្នែក​ខាង​ក្រោយ ឆែក​មើល ឬ តាម​ដាន​ចរាចរ​នៅ​ពី​មុខ​រថយន្ត​បានទៀត​ផង។

រថយន្ត Mercedes-Maybach Pullman ស៊េរី​ថ្មី​នេះ នឹង​ពាក់​ស្លាក S650 ហើយ​ប្រើ​ម៉ាស៊ីន​សាំងចំណុះ ៦,០ លីត្រ Twin-turbo ទំហំ ១២ ស៊ីឡាំង មាន​កម្លាំង ៦២១ សេះ។ វា​អាច​ស្ទុះ​ពី​ល្បឿន ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល ៦,៥ វិនាទី។ រី​ឯ​កម្រិត​ស៊ីសាំង​របស់​វាវិញ ជាមធ្យម ១៤,៦ លីត្រ​សម្រាប់ការបើកបរ​ចម្ងាយ ១០០ គីឡូម៉ែត្រ។

Mercedes-Maybach Pullman ថ្មី​ មាន​តម្លៃ​ចាប់​ពី ៦១៩ ០០០ ដុល្លារសម្រាប់ទីផ្សារប្រទេស​អាល្លឺម៉ង់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម