ឡាន SUV ដំបូងរបស់ Aston Martin ជួយឲ្យក្រុមហ៊ុនចម្រុងចម្រើនខ្លាំង

អំឡុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២១នេះ ក្រុមហ៊ុន Aston Martin អាចលក់រថយន្តបាន ១ ៣៥៣គ្រឿង ដែលមានកំណើនសឹងតែទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ពោលគឺមានកំណើនរហូតដល់ ១៥៣% ឯណោះ។

ក្នុងចំណោមរថយន្តដែលលក់ចេញគឺមានចំនួន ៥៥% ជារថយន្តម៉ូដែល DBX ដែលវាជារថយន្ត SUV ដំបូងរបស់ Aston Martin។ យ៉ាងណាក្ដី បើមើលលើលុយចំណេញវិញ Aston Martin នៅមិនទាន់រកបាននៅឡើយទេ ដោយមានការខាតបង់ប្រមាណ ៥៩លានដុល្លារនៅត្រីមាសដំបូង ប៉ុន្តែការខាតបង់នេះមានការថយចុះគួរឲ្យកត់សម្គាល់បើធៀបនឹងការខាតបង់ប្រមាណ ១៥៣លានដុល្លារ កាលពីត្រីមាសទី១ឆ្នាំ២០២០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Aston Martin ជឿជាក់ថានៅឆ្នាំ ២០២១ នេះនឹងអាចលក់រថយន្តបានដល់ខ្ទង់ ៦ពាន់គ្រឿង ហើយសង្ឃឹមថានឹងលក់បានមួយឆ្នាំ១ម៉ឺនគ្រឿង នៅត្រឹមឆ្នាំ ២០២៤ ឬឆ្នាំ ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម