លទ្ធផលទីផ្សាររថយន្តភីកអាប់ខ្នាតកណ្ដាលនៅអាមេរិកប្រចាំត្រីមាសទីពីរ ឃើញថារថយន្ត Toyota Tacoma ស្ថិតនៅលំដាប់ថ្នាក់លេខមួយ លក់ចេញបានច្រើនជាងគេជាមួយចំនួនលក់ ៥១ ០៦២គ្រឿង ដែលមានការធ្លាក់ចុះ ១៩,៨% បើធៀបនឹងត្រីមាសឆ្នាំ ២០១៩។
ចំណែកលេខពីរគឺបានទៅលើរថយន្ត Ford Ranger ដែលមានចំនួនលក់ ២៥ ០០៨គ្រឿង មានកំណើនរហូតដល់ ៦៨,១% ធៀបនឹងឆ្នាំ ២០១៩។ លេខបីបានទៅលើរថយន្ត Chevrolet Colorado ដែលលក់បាន ១៩ ៨៤៣គ្រឿង ថយចុះ ៣៧,៣% ធៀបនឹងឆ្នាំមុន។
ចំណែករថយន្ត Jeep Gladiator លក់បានតិចជាង Chevrolet Colorado ត្រឹម ២៧៥គ្រឿងប៉ុណ្ណោះ ដែលលក់បាន ១៩ ៥៦៨គ្រឿង ស្ថិតនៅលំដាប់លេខ ៤។ បន្ទាប់មកទៀតគឺ Nissan Frontier ដែលមានចំនួនលក់ ៨ ៧៩៤គ្រឿង តាមពីក្រោយដោយ Honda Ridgeline លក់បាន ៦ ៣៨០គ្រឿង។
គិតចាប់ពីខែមករាដល់ខែមិថុនា Toyota អាចលក់ Tacoma បាន ១០៤ ៦៩៨គ្រឿង ប្រៀបនឹង Ford Ranger លក់បាន ៤៥ ៩៨៨គ្រឿង និង Chevrolet Colorado លក់បាន ៤១ ២៧៣គ្រឿង៕