រថយន្ត Tesla Roadster ជំនាន់ដំបូងត្រូវបានគេប្រទះឃើញដាក់លក់នៅក្នុងប្រទេសស្វីស ដែលលក់ក្នុងតម្លៃរហូតដល់ប្រមាណ ១,៤៩លានដុល្លារឯណោះ។
រថយន្ត Roadster ជំនាន់ដំបូងនេះ Tesla មានផលិតត្រឹម ២ ៥០០គ្រឿង ប៉ុណ្ណោះក្នុងលោក ហើយរថយន្តដែលគេដាក់លក់នេះគឺទើបតែជិះបាន ២០០គីឡូម៉ែត្រ និងត្រូវបានគេសាកថ្មជាទៀងទាត់ដើម្បីកុំឲ្យអាគុយឆាប់អស់អាយុកាល។
ផ្អែកតាមការធ្វើតេស្តរបស់ស្ថាប័ន EPA អាមេរិកបានឲ្យដឹងថា រថយន្ត Tesla Roadster ជំនាន់ដំបូង អាចជិះបានចម្ងាយ ៣៩៣គីឡូម៉ែត្រ ពេលសាកភ្លើងពេញ និងអាចស្ទុះពី ០-៩៦គ.ម/ម៉ ដោយចំណាយពេល ៣,៧វិនាទី ឬ ៣,៩វិនាទី អាស្រ័យលើម៉ូដែល។ វាក៏មានល្បឿនអតិបរមា ២០១ គ.ម/ម៉ ផងដែរ៕