មេ Tesla ទទួលស្គាល់ថា តម្លៃឡានរបស់ខ្លួនមិនទាន់ថោកសមរម្យឡើយ

CEO ក្រុមហ៊ុន Tesla លោក Elon Musk បានទទួលស្គាល់ថា រថយន្តរបស់ខ្លួនបច្ចុប្បន្នមានតម្លៃថ្លៃពេក ហើយបង្ហាញថាខ្លួនអាចនឹងចេញម៉ូដែលថ្មី ដែលមានរូបរាងតូច និងតម្លៃថោកជាងនេះ។

CEO ក្រុមហ៊ុន Tesla លោក Elon Musk

ខណៈពេលកំពុងនិយាយទៅកាន់អ្នកវិភាគ និងអ្នកវិនិយោគ ជុំវិញដំណើរការក្នុងត្រីមាសទី២ របស់ក្រុមហ៊ុន លោក Musk បាននិយាយថា តម្លៃខ្ពស់នៃរថយន្ត Tesla គឺជាអ្វីដែលត្រូវតែចាត់ការចេញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

“វាគឺជារឿងសំខាន់ក្នុងការធ្វើឲ្យរថយន្តមានតម្លៃថោកសមរម្យ។ ខ្ញុំគិតថាយើងនឹងមិនជោគជ័យលើបេសកកម្មរបស់យើងឡើយ ប្រសិនបើយើងមិនធ្វើឲ្យរថយន្តមានតម្លៃថោកសមរម្យ”។

គួរឲ្យដឹងថា រថយន្ត Tesla Model 3 ដែលជាម៉ូដែលថោកបំផុតនោះ មានតម្លៃចាប់ពី ៣៧ ៩៩០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ ថ្វីបើវាមានតម្លៃសមរម្យ បើគិតលើដំណើរការ និងបច្ចេកវិទ្យាដែលមានលើរថយន្តនោះក្តី ប៉ុន្តែអ្នកប្រើប្រាស់ជាច្រើននៅតែគិតថាវាថ្លៃដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម